កីឡា

ហេតុតែគេសំបូរលុយ Ashley Young ចាយលុយឲ្យអ្នកជំនាញ កាត់សក់ផ្ទាល់ខ្លួនម្នាក់ ទៅដល់ទីក្រុង Milan ដើម្បីកោរសក់របស់ខ្លួន

ការផ្ទេរទៅកាន់ក្លឹបអ៊ីតាលី Inter Milan របស់កីឡាករវ័យចំណាស់ Ashley Young ទើបតែត្រូវបានធ្វើឡើងកាលពីខែមុនប៉ុណ្ណោះ។ ការបង្ហាញខ្លួនដំបូងឲ្យក្លឹបថ្មី ក្រោមការដឹកនាំរបស់លោ Conte កីឡាកររូបនេះបានវិលទៅជួបជុំមិត្តចាស់ ដូចជា LukakuនិងSanchez ជាដើមផងដែរ។

មានរឿងគួរឲ្យចាប់អារម្មណ៍មួយ បានកើតឡើងនៅពេលដែលកីឡាកររូបនេះ បានចំណាយលុយធ្វើដំណើររបស់អ្នកជំនាញសក់ផ្ទាល់ខ្លួន របស់គេម្នាក់ដែលមានឈ្មោះថាDaniel Johnson ដើម្បីអាចហោះទៅដល់ប្រទេសអ៊ីតាលី ដើម្បីតែកោរសក់របស់ខ្លួនចេញហើយថតបង្អួតបង្ហោះ នៅលើបណ្តាញសង្គមទៀតផង។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ បានថតរូបបង្ហោះជាមួយនឹង Johnson ប៉ុន្តែក្នុងន័យថាទីណាក៏ដោយ ក៏លោកមិនដែលភ្លេចអ្នកជំនាញកាត់សក់រូបនេះ ដែរប៉ុន្តែក្រោយមកមានអ្នកចូលទៅ comment ជាច្រើនបែបអស់សំណើចនឹងឌឺដងផងដែរ ។ ខ្លះបាននិយាយថា Young តើអ្នកចំណាយប៉ុន្មានសម្រាប់ Johnson ព្រោះថាបើគេកាត់បែបនេះ នៅអង់គ្លេសគឺអស់តែ៥ដុល្លារនោះទេ ។ ទោះជាយ៉ាងណាក្តី Johnson មិនមែនតែកាត់ឲ្យ Young នោះទេតែគេក៏ជាអ្នកកាត់ម៉ូតសក់ឲ្យកីឡាករល្បីៗ នៅអង់គ្លេសផងដែរដូចជា Martial, Bale និង Lloris ជាដើមផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top