ជប៉ុន ៖ ប៉ូលិសជប៉ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់ខ្លួនស្ត្រីអាយុ ៧៥ ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បន្ទាប់ពីលោកស្រីបានសារភាពថា បានរក្សាទុកសាកសពកូនស្រី របស់លោកស្រីក្នុងទូទឹកកក អស់រយៈពេល២ ទសវត្សរ៍មកហើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
មនុស្សម្នាក់បានប្រាប់អ្នកនាំពាក្យប៉ូលិសមូលដ្ឋានក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា ក្រុមអ្នកស៊ើបអង្កេត កាលពីថ្ងៃអង្គារបានរកឃើញសាកសពស្ត្រី ពេញវ័យក្នុងទូទឹកកកដ៏ជ្រៅមួយនៅផ្ទះរបស់លោកស្រី Keiko Mori ខេត្ត Ibaraki ភាគឦសាននៃទីក្រុងតូក្យូ។
អ្នកនាំពាក្យបាននិយាយថា លោកស្រី Mori បាននិយាយថា សាកសពនេះ ជាកូនស្រីរបស់លោកស្រី គឺនាង Makiko ដែលកើតនៅឆ្នាំ ១៩៧៥ ហើយនឹងមានអាយុ ៤៩ ឬ ៥០ ឆ្នាំប្រសិនបើនៅរស់។ លោកបានបន្ថែមថា ការខូចខាតកំពុងឈានទៅមុខ ដោយកត់សម្គាល់ថា ការធ្វើកោសល្យវិច័យ នឹងត្រូវធ្វើឡើង ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់។
លោស្រី Mori បានមកប្រាប់ប៉ូលីសកាលពីថ្ងៃអង្គារ ជាមួយនឹងសាច់ញាតិដើម្បីរាយការណ៍ថា លោកស្រីបានរក្សាទុកសាកសពក្នុងទូទឹកកក។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា នៅពេលក្រុមអ្នកស៊ើបអង្កេត បានទៅលេងផ្ទះជាមួយលោស្រី Mori ពួកគេបានប្រទះឃើញសាកសពស្លៀកពាក់អាវយឺត និងខោក្នុងលុតជង្គង់ មុខចុះក្រោមក្នុងទូរទឹកកក ។
លោស្រី Mori ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានបោះបង់ចោលសាកសព ។ លោស្រីបានប្រាប់អ្នកស៊ើបអង្កេតថា ក្លិនស្អុយពេញផ្ទះ ដូច្នេះនាងទិញទូរទឹកកក ហើយដាក់សាកសពកូនស្រីនៅខាងក្នុង ។
លោស្រី Mori មានកូនជាច្រើននាក់ ប៉ុន្តែប៉ូលីសមិនបានបង្ហាញពីចំនួនប៉ុន្មាន ឬអ្វីដែលពួកគេបានប្រាប់អ្នកស៊ើបអង្កេត អំពីអ្នកនាង Makiko នោះទេ។ អ្នកនាំពាក្យរូបនេះបានអះអាងថា លោកស្រីបានរស់នៅតែម្នាក់ឯង ចាប់តាំងពីការស្លាប់ របស់ប្ដីលោកស្រីកាលពីដើមខែនេះ ៕
