ជប៉ុន ៖ កីឡាករបាល់ទះឆ្នើមជប៉ុន លោក Ran Takahashi ត្រូវបានគេនិយាយថា បានចំណាយពេលមួយយប់ ក្នុងសណ្ឋាគារមួយជាមួយស្ត្រី ២ នាក់ផ្សេងគ្នា ក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នា រួមទាំងតារាភាពយន្តវីដេអូ មនុស្សពេញវ័យជប៉ុនម្នាក់ផងដែរ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
កីឡាករ Takahashi ដែលអាជីពរបស់លោកកំពុងស្ថិតក្នុងកម្រិតកំពូល គឺជាចំណុចកណ្តាលនៃភាពចម្រូងចម្រាស បន្ទាប់ពីអត្ថបទមួយចេញផ្សាយដោយ Bunshun Online ។ របាយការណ៍មួយបានចេញផ្សាយ កាលពីថ្ងៃអង្គារបានបង្ហាញថា កីឡាករអាយុ ២៤ ឆ្នាំរូបនេះ បានចំណាយពេលមួយយប់ ជាមួយតារាភាពយន្តមនុស្សពេញវ័យ នាង Saika Kawakita ខណៈដែលនៅតែណាត់ ជួបជាមួយតារាល្បីម្នាក់។
យោងតាម Bunshun បាននិយាយថា បន្ទាប់ពីការប្រកួតមិត្តភាពរវាងជប៉ុន និងប៊ុលហ្គារីនៅ Ariake Arena នៅថ្ងៃទី ៣ ខែកញ្ញា កីឡាករ Takahashi បានចាកចេញពីទីកន្លែងនោះ ក្នុងចំណោមការអបអរសាទរពីទស្សនិកជន ។ ប៉ុន្តែជំនួសឲ្យការត្រឡប់ទៅសណ្ឋាគារវិញ ជាមួយក្រុមរបស់លោក លោកបានជិះតាក់ស៊ីទៅកាន់ Roppongi ជាស្រុកកម្សាន្តមួយក្នុងទីក្រុងតូក្យូ ។ អ្នកយកព័ត៌មានបានថត លោកចុះពីឡាន ពាក់មួក និងរបាំងមុខ ហើយចូលទៅក្នុងអគារមួយយ៉ាងលឿន ។ ប៉ុន្មាននាទីក្រោយមក ស្ត្រីវ័យក្មេងម្នាក់ មានសក់ខ្លីបានចុះពីតាក់ស៊ីមួយទៀត ហើយចូលទៅក្នុងអគារដដែល។
ប្រភពបានបញ្ជាក់ប្រាប់ Bunshun ថា អ្នកទាំង២ នៅភោជនីយដ្ឋាន មួយដោយមានបន្ទប់ខារ៉ាអូខេឯកជនរហូតដល់ម៉ោង ៣:៣០ ព្រឹក បន្ទាប់មកបានចាកចេញ ជាមួយគ្នាដោយជិះតាក់ស៊ី ។ គោលដៅរបស់ពួកគេ គឺសណ្ឋាគារប្រណីតមួយក្នុងទីក្រុងតូក្យូ។ ពួកគេបានចូលស្នាក់នៅជាមួយគ្នា មុនពេលបាត់ខ្លួននៅពីក្រោយទ្វារជណ្តើរយន្ត ។ ស្ត្រីនោះគឺ Kawakita ជាតារាវីដេអូមនុស្សពេញវ័យជប៉ុន។
បច្ចុប្បន្ន Takahashi ជាកីឡាករដ៏សំខាន់របស់ក្រុមបាល់ទះជម្រើសជាតិជប៉ុន ហើយលោកស្នាតដ៏ល្អបំផុតនៅ AVC Men’s Champions League ២០២៥ ផងដែរ។ អរគុណចំពោះទេពកោសល្យ និងរូបរាងដ៏ល្អរបស់លោក Takahashi មានអ្នកតាមដានជាង ២,៧ លាននាក់នៅលើបណ្តាញសង្គម Instagram។
ចំណែកនាង Kawakita អាយុ ២៦ ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូង ក្នុងឧស្សាហកម្មភាពយន្តមនុស្សពេញវ័យនៅអាយុ ១៨ ឆ្នាំ ហើយបានល្បីល្បាញ យ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននាងនាំមុខគេ ក្នុងការលក់ Blu-ray ក្នុងចំណោមតារាសម្តែង JAV និងប្រជាប្រិយភាព ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមានអ្នក តាមដាន Instagram ជាង ១,៣ លាននាក់ និង ១,៦ លាននាក់នៅលើបណ្តាញសង្គម X៕
