ភ្នំពេញ ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង ៣៩១៨) រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយក្នុងតំបន់ទន្លេមេគង្គ មានមោទនភាពសូមប្រកាសថា ក្រុមហ៊ុនកាលពីពេលថ្មីៗនេះ ត្រូវបានទទួលស្គាល់ដោយ Great Place To Work® ជាស្ថាប័នសកល ដែលវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ ។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ត្រូវបានផ្តល់ដល់ណាហ្គាខប ដែលមានពិន្ទុ Trust Index™ ខ្ពស់ចំនួន ៩៥% ដោយផ្អែកទាំងស្រុង ទៅលើមតិត្រឡប់ដោយផ្ទាល់ និងអនាមិក របស់បុគ្គលិក ។ ពិន្ទុខ្ពស់ បញ្ជាក់អំពីបរិយាកាសធ្វើការវិជ្ជមាន ដែលបុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យប្រឹងប្រែង ធ្វើការអស់ពីសមត្ថភាពនៅក្នុងបរិយាកាសការងារ ដែលប្រកបដោយសុវត្ថិភាព ទទួលបានការទទួលស្គាល់ប្រកបដោយភាពយុត្តិធម៌ រង្វាន់ និងឱកាសដើម្បីភាពរីកចម្រើន ។

លោក Chen Yiy Fon អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប បានឱ្យដឹងថា “យើងមានកម្លាំងចិត្តយ៉ាងខ្លាំងដោយបានឃើញថា ការអនុវត្តនៃវប្បធម៌នៅកន្លែងធ្វើការ និងឧត្តមភាព របស់យើង ទទួលបានលទ្ធផលល្អប្រសើរ និងត្រូវបានទទួលស្គាល់ ក្នុងប្រទេសកម្ពុជាព្រមទាំង ត្រូវបានផ្តល់តម្លៃដោយបុគ្គលិកគ្រប់រូប នៅក្នុងក្រុមហ៊ុនរបស់យើង ។ យើងមានក្តីរីករាយដែលទទួលបានការ ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងមានមោទនភាពយ៉ាងខ្លាំង ចំពោះគ្រួសារណាហ្គាគ្រប់រូបដែលមិនត្រឹមតែមកធ្វើការរៀងរាល់ថ្ងៃដើម្បីបង្កើនជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមករៀន សូត្រ ផ្តល់លទ្ធផល និង លើកកម្ពស់វប្បធម៌ខ្មែរ ទៅកាន់ពិភពលោកតាមរយៈការងារ ដែលយើងធ្វើរូមគ្នាផងដែរ ។ ការបញ្ជាក់នេះ គឺជាការទទួលស្គាល់ នៃស្មារតី និង ការប្តេជ្ញាចិត្តរួមគ្នា របស់បុគ្គលិកគ្រប់រូប នៃគ្រួសារណាហ្គារបស់យើង។ យើងនឹងចារប្រវត្តិសាស្ត្រនេះនៅក្នុងដំណើរ ‘បង្កើតអនាគត ដែលយើង ប្រាថ្នាជាមួយគ្នា’ របស់យើងដែលចាត់ទុកបុគ្គលិក របស់យើងជាស្នូលនៃអ្វីៗទាំងអស់ដែលយើងធ្វើ។ យើងមានមោទនភាពយ៉ាងខ្លាំង ចំពោះបុគ្គលិក ដែលប្រកបដោយវិជ្ជាជីវៈជាង ៦.០០០ នាក់របស់យើង។ ការទទួលស្គាល់នេះ អាចកើតទៅបានដោយសារ អ្នកទាំងអស់គ្នា ។ យើងក៏សូមអបអរសាទរផងដែរ ដល់ក្រុមហ៊ុនទាំងអស់ ក្នុងប្រទេសកម្ពុជាដែលទទួលបានការបញ្ជាក់ Great Place to Work® certification™ ហើយយើងទាំងអស់គ្នា នឹងបន្តកសាង និងធ្វើឱ្យបរិយាកាសធ្វើការកាន់តែមានភាពប្រសើរឡើង ជាមួយឧត្តមភាព សុចរិតភាព និងការគោរពគ្នា ទៅវិញទៅមក ជាកន្លែងដែលមានផលិតភាពកាន់តែខ្ពស់”។
យុទ្ធសាស្ត្រដែលផ្តោតទៅលើបុគ្គលិកជាអាទិភាព របស់ណាហ្គាវើលដ៍ ត្រូវបានកសាងឡើងនៅលើសសរស្តម្ភចំនួន ៤ គឺ ចាប់ផ្តើមជាមួយពួកយើង រីកចម្រើនជាមួយពួកយើង ផ្សារភ្ជាប់ទំនាក់ទំនង ជាមួយពួកយើង និងបន្តនៅជាមួយពួកយើង។ គំនិតផ្តួចផ្តើមសំខាន់ៗ ដែលត្រូវបានវាយតម្លៃមុន នឹងទទួលបានការបញ្ជាក់ជាកន្លែងធ្វើការល្អបំផុត រួមមាន ៖
ការវិនិយោគទៅលើបុគ្គលិករបស់យើង ៖ យើងបានផ្តល់ការបណ្តុះបណ្តាលរយៈពេលជាង ២០៥.០០០ ម៉ោងដល់បុគ្គលិកក្នុងឆ្នាំ២០២៤ និងបានដំណើរការកម្មវិធីអភិវឌ្ឍ ‘ភាពជាអ្នកដឹកនាំ ២.០’ ដល់បុគ្គលិកដែលមានមុខតំណែង ចាប់ពីបុគ្គលិកប្រតិបត្តិដែលធ្វើឱ្យក្រុមហ៊ុនឈ្នះពានរង្វាន់ ‘ការវិនិយោគទៅលើបុគ្គលិក’ នៅឯពិធីប្រគល់ពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវ ប្រចាំទ្វីបអាស៊ីឆ្នាំ២០២៤។
បង្កើនការផ្សារភ្ជាប់ ទំនាក់ទំនង និងសុខុមាលភាពបុគ្គលិក ៖ បង្កើតសហគមន៍មួយ ដែលមានភាពរស់រវើក និងសកម្មតាមរយៈការ បង្កើតគំនិតផ្តួចផ្តើមធំៗ ដូចជា ‘កម្មវិធីរត់ប្រណាំងណាហ្គាវើលដ៍ (NagaRun)’ លើកដំបូង និង ‘កម្មវិធីប្រឡងសមត្ថភាព និងទេពកោសល្យ (Naga’s Got Talent)’ ដែលជួយលើកកម្ពស់សុខុមាលភាព សមត្ថភាពខាងសិល្បៈ និងការបង្កើនមិត្តភាពសម្រាប់បុគ្គលិក។
ជំរុញនវានុវត្តន៍ឌីជីថល ៖ យើងបានដំណើរការកម្មវិធីទូរសព្ទដៃ ‘ម៉ាយផតថល (MyPortal) ដើម្បីជូនដំណឹងផ្ទៃក្នុង ការបណ្តុះបណ្តាល និងដំណឹងផ្សេងៗដល់បុគ្គលិក’ ដែលធ្វើឱ្យក្រុមហ៊ុនឈ្នះពានរង្វាន់ សំរឹទ្ធនៅក្នុងប្រភេទ ‘នវានុវត្តន៍ធនធានមនុស្ស’ នៅឯពិធីប្រគល់ពានរង្វាន់ ឧត្តមភាពធនធានមនុស្សឆ្នាំ២០២៤ (ប្រទេសសិង្ហបុរី)។
ប្រកាន់ខ្ជាប់ភាពចម្រុះ ជាតិសាសន៍ និងបរិយាបន្ន ៖ យើងរក្សាតុល្យភាពយេនឌ័រនៃកម្លាំងពលកម្មដោយមានបុគ្គលិកជាស្ត្រី ៥០,២% នៃបុគ្គលិកទាំងអស់ និងមុខតំណែងផ្នែកគ្រប់គ្រង ៣៣% ។
អំពីណាហ្គាខប លីមីធីតណាហ្គាខប លីមីធីត ត្រូវបានចុះបញ្ជីក្នុងផ្សារមូលបត្រហុងកុង ចាប់តាំងពីខែតុលា ឆ្នាំ២០០៦ (លេខកូដផ្សារមូលបត្រ ហុងកុង៣៩១៨) ។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ណាហ្គាវើលដ៍ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ណាហ្គាខប គឺជាម្ចាស់ គ្រប់គ្រង និងប្រតិបត្តិការមណ្ឌលកម្សាន្តប្រណីតលំដាប់ពិភពលោកតែមួយគត់ក្នុងទីក្រុងភ្នំពេញ ដែលជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ណាហ្គាវើលដ៍ មានអាជ្ញាបណ្ណកាស៊ីណូដែលមានសុពលភាពរយៈពេល ៧០ ឆ្នាំ និងសិទ្ធិកាស៊ីណូផ្តាច់មុខរយៈពេល ៥១ ឆ្នាំ (១៩៩៥-២០៤៥)។ ណាហ្គាខប ត្រូវបានជ្រើសរើស និងដាក់បញ្ចូលទៅក្នុង Hang Seng Foreign Companies Composite Index ដែលបានដំណើរការនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃ Hang Seng Composite Large Cap & Mid Cap Index ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនត្រូវបានចុះបញ្ជីជាសញ្ញាបណ្ណមួយសម្រាប់ Southbound Trading នៅក្រោម Shanghai-Hong Kong Stock Connect និង Shenzhen-Hong Kong Stock Connect ។
អំពីណាហ្គាវើលដ៍ លីមីធីត
ចាប់ពីបើកដំណើរការក្នុងឆ្នាំ១៩៩៥ ណាហ្គាវើលដ៍ បានក្លាយជាក្រុមហ៊ុនជួរមុខមួយ ដែលជួយអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ របស់ប្រទេសកម្ពុជាដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នរដ្ឋាភិបាលជាច្រើន។ ក្នុងនាមជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍បានផ្តល់ការបណ្តុះបណ្តាល ដល់បុគ្គលិក ជាច្រើនជាមួយស្តង់ដារសេវាកម្មលំដាប់ពិភពលោក និងបានចូលរួមធ្វើឱ្យវិស័យបដិសណ្ឋារកិច្ច កាន់តែមានការរីកចម្រើន ក្នុងប្រទេសកម្ពុជា ។ នៅណាហ្គាវើលដ៍ យើងជឿជាក់ថា ការកសាងកន្លែងធ្វើការឱ្យល្អអស្ចារ្យ មិនត្រឹមតែផ្តោត ទៅលើលទ្ធផលនៃធុរកិច្ចប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើត អនាគតប្រកបដោយនិរន្តរភាពសម្រាប់បុគ្គលិក អតិថិជន និងសហគមន៍ ដែលយើងបម្រើផងដែរ ។
អំពីស្ថាប័ន GREAT PLACE TO WORK®
ជាស្ថាប័នសកល ដែលវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ Great Place To Work® នាំយកបទពិសោធន៍នៃការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យអស់រយៈពេល ៣០ ឆ្នាំដើម្បីជួយកន្លែងធ្វើការនីមួយៗក្លាយជាកន្លែងធ្វើការដ៏អស្ចារ្យសម្រាប់ទាំងអស់គ្នា។ វេទិកា និងគំរូ For All™ របស់ពួកគេ ជួយក្រុមហ៊ុនឱ្យវាយតម្លៃបទពិសោធន៍របស់បុគ្គលិកគ្រប់រូបដែលកន្លែងធ្វើការគំរូ នឹងក្លាយជាកន្លែងធ្វើការដ៏អស្ចារ្យ (Great Place To Work Certified™) ឬទទួលបានការទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតនៅក្នុងបញ្ជី Best Workplaces™៕
ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ greatplacetowork.com និងតាមដានស្ថាប័ន Great Place To Work® នៅលើទំព័រLinkedIn ទំព័រX ទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាម។
