ព្រឹត្តិការណ៍

កំណើតប្រាក់ អ៊ឺរ៉ុ របស់សហគមន៍អ៊ឺរ៉ុប កើតឡើង នៅពេលណា នឹងមានតម្លៃប៉ុន្មាន ធៀបនឹងប្រាក់ដុល្លារ អាមេរិក នាគ្រានោះ?

នាខែមករាឆ្នាំ១៩៩៩ ជាពេលដែលរូបិយបណ្ណរបស់តំបន់ អ៊ឺរ៉ុបគឺប្រាក់អ៊ឺរ៉ុ Euro ត្រូវបានបង្ហាញខ្លួន ជាលើកតំបូង គិតចាប់តាំងពីពេល ដែលប្រទេសក្នុងតំបន់ បានរួបរួមគ្នាក្រោមរជ្ជកាល របស់ស្តេច Charlemagne តាំងពី សតវត្សទី៩មកម្ល៉េះ។

ការបង្ហាញខ្លួននេះត្រូវបាន គេជឿជាក់ថា វាបានដើរតួយ៉ាងសំខាន់ក្នុងវិស័យ ហិរញ្ញវត្ថុរបស់ ប្រទេសទាំង១១ដែលមាន ដូចជាអូស្ត្រាលី ប៊ែលហ្ស៊កហ្វាំងឡង់ បារាំងអាល្លឹម៉ង់អៀរឡង់អ៊ីតាលីលុចហ្សាំប៊ួហូឡង់ ប៉ទុយហ្គាល់និង អេស្បាញផង ដែលជាមានប្រជាជនសរុប ទៅដល់ជាង២៩០លាននាក់។

នៅថ្ងៃដែលបានបង្ហាញ ខ្លួនជាលើកតំបូងតម្លៃប្រាក់ អ៊ឺរ៉ុមានប្រហែលជា១,១៧ដុល្លារអាមេរិក ប៉ុន្តែក្រោយមក អស់រយៈពេលប៉ុន្មានឆ្នាំមកទល់ ឆ្នាំ២០០២ទើបរូបិយ ប័ណ្ណ មួយនេះបានធ្វើចរាចរណ៍ យ៉ាងទូលាយនៅក្នុង ប្រទេសទាំងនោះជំនួសរូបិយប៍ណ្ណដែលប្រទេស ពួកគេធ្លាប់ មានរៀងៗខ្លួន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top