ភ្នំពេញ៖ យប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក កែ ប៉ុនខៀង រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និង លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញទទួលក្រុមជម្រើសជាតិ វ៉ូវីណាមកម្ពុជា ត្រឡប់មកពីប្រកួតក្នុងព្រឹត្តិការណ៍ 8TH WORLD VOVINAM CHAMPIONSHIPS 2025 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ។

ជាលទ្ធផលកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ២៣គ្រឿង ក្នុងនោះមេដាយមាស ៧គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរឹទ្ធ ៥គ្រឿង ក្នុងចំណោមមេដាយសរុបខាងលើ មេដាយដែលអត្តពលិកវ៉ូវីណាមក្រសួងមហាផ្ទៃ ដណ្ដើមបាន ១២គ្រឿង មេដាយមាស ៥គ្រឿង មេដាយប្រាក់ ៤គ្រឿង និងមេដាយសំរឹទ្ធ ៣គ្រឿង ។

ក្នុងព្រឹត្តិការណ៍ The 8th WVVF World Vovinam Championships នៅប្រទេសឥណ្ឌូណេស៊ី កម្ពុជាបញ្ចូនកីឡាករ កីឡាការិនី ចូលរួមសរុប ២០រូប ដោយក្នុងនោះ កីឡាករ កីឡាការិនី នៃសមាគមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃមានចំនួន ១០រូប៕




ដោយ៖ លី ភីលីព
