កីឡា

លោក កុសល សុវណ្ណវិសាល ចូលរួមពិធីបិទការប្រកួតកីឡាវាយសី SHUTTLE TIME JUNIOR MINI TOURNAMENT ក្រោមអាយុ ១១ឆ្នាំ (U11) និងក្រោមអាយុ ១៣ឆ្នាំ (U13)ជាផ្លូវការ

ភ្នំពេញ ៖​ ក្លិបវាយសី Pro Badmiuton ដណ្តើមបានមេដាយមាស ៣ គ្រឿងក្នុងចំណោម ៤ វិញ្ញាសាក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយសី SHUTTLE TIME JUNIOR MINI TOURNAMENT ក្រោមអាយុ ១១ឆ្នាំ (U11) និងក្រោមអាយុ ១៣ឆ្នាំ (U13) មកពីបណ្តាក្លិបវាយសី នៅទូទាំងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ការប្រកួតនេះរៀបចំ ដោយសហព័ន្ធកីឡាវាយសីកម្ពុជា បានសហការជា មួយសហព័ន្ធកីឡាវាយសីអាស៊ី នៅនៅទីលានសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាវាយសី SHUTTLE TIME JUNIOR MINI TOURNAMENT ក្រោមអាយុ ១១ឆ្នាំ (U11) និងក្រោមអាយុ ១៣ឆ្នាំ (U13) នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាតំណាងឲ្យលោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងរដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទំាងប្រតិភូដឹកនាំ តំណាង សមាគម-ក្លឹបវាយសី ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ មាតាបីតា អាណាព្យាបាល គ្រូបង្វឹក កីឡាករ កីឡាការិនី។

លោក កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាវាយសីកម្ពុជាបានសហការជា មួយសហព័ន្ធកីឡាវាយសី អាស៊ី រៀបចំការប្រកួតកីឡាវាយសី – SHUTTLE TIME JUNIOR MINI TOURNAMENT ក្រោមអាយុ ១១ឆ្នាំ (U11) និងក្រោមអាយុ ១៣ឆ្នាំ (U13) ក្នុងគោលបំណងជំរុញ និងអភិឌ្ឍនប្រភេទវាយសីនេះ ។ ការប្រកួតនេះចង់ឲ្យ កីឡាករ-កីឡាការិនី វាយសីវ័យក្មេង កាន់តែយល់ដឹងពីរបៀប លេងកីឡាវាយសី ។
សព្វថ្ងៃនេះ ប្រភេទកីឡាវាយសីមានរីកចម្រើនខ្លាំង នៅតាមសាលាទាំងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស ស្របពេលដែល ប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ការប្រកួតយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ ហើយការប្រកួតក៏ជាសំឡឹង ស្វែងរកកីឡាករ-កីឡា ការិនី វាយសីវ័យក្មេងផង ។ វិញ្ញាសាប្រកួតអាយុ ក្រោម១១ឆ្នាំ (U11) វាយទោលកុមារា (Boy’s Single) ៖វាយទោលកុមារី (Girl’s Single) វិញ្ញាសាប្រកួតអាយុ ក្រោម១៣ឆ្នាំ (U13) វាយទោលកុមារា (Boys Single) វាយទោលកុមារី (Girl’s Single)៕

Most Popular

To Top