យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងរងការព្រមាន ពីសំណាក់អ្នកគាំទ្រ និងក្រុមការងារផ្ទៃក្នុងក្រោយលេចឬព័ត៌មានថា កំពុងរៀបចំផែនការ ក្នុងការចរចាទិញកីឡាករ ខ្សែបម្រើឆ្នើមម្នាក់របស់ក្លឹប Crystal Palace ដែលមានតម្លៃខ្លួនទៅដល់១០០លានផោន
កីឡាករខ្សែបម្រើ Adam Wharton ដែលកំពុងលេងឲ្យ Crystal Palace នោះបានក្លាយទៅជាគោលដៅ របស់ក្លឹបបិសាចក្រហម Man UTD នៅពេលនេះហើយជឿជាក់ថា ក្លឹបក៏បានត្រៀមផែនការ ហើយផងដែរសម្រាប់ខ្ទង់ចំណាយដ៏ធំនេះ។
យ៉ាងណាក្តីអតីតកីឡាករ របស់ក្លឹប Man UTD គឺលោក Louis Saha បានបង្ហាញការយល់ឃើញថា ផែនការនេះនឹងក្លាយទៅ ជាហនិភ័យ ប្រឈមមុខសម្រាប់ក្លឹបហើយបានអំពាវនាវ ឲ្យមានការពិចារណាម្តងទៀត ចំពោះការងារនេះ។
Man UTD បានប្រើពេលវេលាជាច្រើន និងលុយកាក់ផង ដើម្បីស្វែងរកការជួសជុលនៅតំបន់ខ្សែ បម្រើប្រយុទ្ធជាច្រើន រដូវកាលកន្លងមកហើយ ។ បច្ចុប្បន្នវត្តមាន របស់ Sesko, Cunha និង Mbeumo ផងហាក់ដូចជាមិនទាន់គ្រប់គ្រាន់ នៅឡើយសម្រាប់មហិច្ឆិតា របស់ក្លឹប៕
ប្រែសម្រួល៖ស៊ុនលី
