ព័ត៌មានជាតិ

អបអរសាទរវិស័យ បដិសណ្ឋារកិច្ច អស់ពីដួងចិត្ត ៖ ណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់ ជាកន្លែងធ្វើការល្អបំផុត មួយដោយស្ថាប័ន “Great Place to Work”

ភ្នំពេញ ៖ ណាហ្គាវើលដ៍ មានសេវាកម្មបដិសណ្ឋារកិច្ចល្អប្រសើរ កម្មវិធីកម្សាន្តសម្បូរបែប និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ កើតចេញពីការប្តេជ្ញាចិត្ត របស់បុគ្គលិករាប់ចាប់ពីបុគ្គលិក ផ្នែកការិយាល័យ ជួរមុខរហូតដល់ចុងភៅ អ្នកសម្តែងសិល្បៈ និងបុគ្គលិកពាក់ព័ន្ធទាំងអស់ ដែលគាំទ្រ ដល់ការប្រតិបត្តិការ របស់ក្រុមហ៊ុន ។

ការប្រកួតប្រជែងជំនាញតាមផ្នែកប្រចាំឆ្នាំ សាទរដល់ភាពច្នៃប្រតិដ្ឋ និងជំនាញរបស់បុគ្គលិកដោយអ្នកឈ្នះទទួលបានឱកាសប្រកួតប្រជែងថ្នាក់ជាតិ។

វប្បធម៌នេះ មិនត្រឹមតែធ្វើឲ្យអតិថិជន ទទួលបានបទពិសោធន៍ កាន់តែប្រសើរនោះទេ ប៉ុន្តែថែមទាំងផ្តល់និយមន័យ អំពីកន្លែងធ្វើការ ដែលធ្វើឲ្យណាហ្គាវើលដ៍ទទួលបានការបញ្ជាក់ជាកន្លែងធ្វើការដ៏អស្ចារ្យ (Great Place To Work® Certification™) ជាមួយពិន្ទុ ៩៥% ខណៈកម្រិតពិន្ទុ ចាប់ពី ៦៥% គឺជាពិន្ទុអប្បបរមា តម្រូវដោយស្ថាប័ន ដើម្បីក្រុមហ៊ុនអាចទទួល បានការបញ្ជាក់ ខណៈក្រុមហ៊ុនអបអរខួបលើកទី៣០ នៃឧត្តមភាពរបស់ខ្លួន ការទទួលស្គាល់នេះ បញ្ជាក់ថា ការវិនិយោគទៅលើបុគ្គលិកពូកែ ជាង ៦០០០ នាក់គឺជាគ្រឹះដ៏រឹងមាំ ដើម្បីក្រុមហ៊ុនទទួលបានជោគជ័យ យូរអង្វែង ។
យកចិត្តទុកដាក់ទៅលើបុគ្គលិក លើសពីការផ្តល់ ជូនកម្រិតមូលដ្ឋាន ៖
បុគ្គលិកណាហ្គាវើលដ៍ អាចទទួល បានអត្ថប្រយោជន៍ ដ៏ច្រើនដូចជា សេវាកម្មពិនិត្យសម្រាកព្យាបាល នៅគ្លីនិកសុខភាព របស់ក្រុមហ៊ុន ការធានារ៉ាប់រងគ្រប់បែបយ៉ាង អាហារឥតកំណត់ ២៤ ម៉ោងដែលមានការត្រួតពិនិត្យ ស្តង់ដារអនាម័យខ្ពស់ និង ផ្សារណាហ្គាម៉ាត ។ល។ ណាហ្គាវើល៍ក៏លើកទឹកចិត្ត ឲ្យបុគ្គលិកឲ្យមានទន្លាប់ រស់នៅប្រកប ដោយសុខភាពល្អ និងសកម្ម ដោយបង្កើត គំនិតផ្តួចផ្តើមយ៉ូហ្គា កម្មវិធីរត់ប្រណាំង ណាហ្គាវើលដ៍ប្រចាំឆ្នាំ និង ការប្រកួតបាល់ទាត់ណាហ្គាវើលដ៍ ខណៈសុវត្ថិភាព នៅតែជាការងារអាទិភាព ដោយមានការណែនាំយ៉ាងទៀងទាត់ ការបណ្តុះបណ្តាល អំពីសុវត្ថិភាពអគ្គិភ័យ និងការត្រួតពិនិត្យអនាម័យ រៀងរាល់ថ្ងៃ ដើម្បីធានាសុវត្ថិភាព និងធ្វើឲ្យបរិយាកាស ការងារកាន់តែប្រសើរ ។

គំនិតផ្តួចផ្តើមលើកកម្ពស់សុខុមាលភាពបុគ្គលិកដូចជា កម្មវិធីរត់ប្រណាំងណាហ្គាវើលដ៍ និងការប្រកួតជើងឯកបាល់ទាត់ណាហ្គាវើលដ៍ លើកកម្ពស់របៀបរស់នៅសកម្ម និងសុខភាពល្អ។

កញ្ញា ហ៊ុល សុភាព ដែលបានចូលបម្រើការងារ ក្នុងឆ្នាំ២០០០ និងបានអភិវឌ្ឍខ្លួនពីបុគ្គលិក ផ្នែកសម្អាត រហូតក្លាយជាបុគ្គលិកប្រតិបត្តិ ផ្នែករដ្ឋបាល បាននិយាយថា “ណាហ្គាវើលដ៍ ផ្តល់អាហារ ២៤ ម៉ោង សម្រាប់បុគ្គលិក ដែលមានផ្នែកសុវត្ថិភាព និងអនាម័យត្រួតពិនិត្យ គុណភាពអាហាររៀងរាល់ថ្ងៃ។ ការផ្តល់សេវាកម្មពិនិត្យសម្រាកព្យាបាល ២៤/៧ នៅគ្លីនិកសុខភាពរបស់ក្រុមហ៊ុនសម្រាប់បុគ្គលិកដែលមានជំងឺ និងការគាំទ្រ ប.ស.ស. ក៏បានផ្តល់ជូនផងដែរ។ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ក្រុមហ៊ុន បន្តយកចិត្តទុកដាក់ និងនៅផ្តល់ប្រាក់បៀវត្សដល់យើងទាំងអស់គ្នាដដែល។ កន្លែងធ្វើការនេះ ប្រៀបដូចជាផ្ទះទីពីររបស់ខ្ញុំ” ។ ពាក្យសម្តីស្មោះត្រង់របស់គាត់ បង្ហាញអំពីការផ្តល់អាទិភាព ទៅលើបុគ្គលិកថ្វីត្បិតក្នុងគ្រាដ៏លំបាកបំផុតក៏ដោយ ។

ការអភិវឌ្ឍ និងការទទួលស្គាល់ ៖
ការអភិវឌ្ឍវិជ្ជាជីវៈ និងការទទួលស្គាល់ គឺជាវប្បធម៌នៃកន្លែងធ្វើការរបស់ណាហ្គាវើលដ៍ ។ ក្នុងឆ្នាំ២០២៤ បុគ្គលិកបានបញ្ចប់ការបណ្តុះបណ្តាលជាង ២០៥០០០ ម៉ោងដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនជំនាញបច្ចេកទេស និងអភិវឌ្ឍជំនាញទន់ដូចជា ទំនាក់ទំនង ការធ្វើការជាក្រុម និង ភាពជាអ្នកដឹកនាំ។ ចាប់តាំងពីឆ្នាំ២០២៣ អ្នកដឹកនាំជាង ៥០០ នាក់បានអភិវឌ្ឍជំនាញ តាមរយៈកម្មវិធីបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ។
ការប្រកួតប្រជែងជំនាញ តាមផ្នែកប្រចាំឆ្នាំរបស់ណាហ្គាវើលដ៍ដែលត្រូវបានដំណើរការក្នុងឆ្នាំ២០១៦ បានក្លាយជាព្រឹត្តិការណ៍ ដ៏សំខាន់សម្រាប់បុគ្គលិក។ កម្មវិធីនេះបង្ហាញ និងទទួលស្គាល់ភាពច្នៃប្រតិដ្ឋ និងជំនាញរបស់ បុគ្គលិក ការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារ និង ភេសជ្ជៈ ចង្ក្រាន និងបុគ្គលិកជាច្រើនផ្នែកទៀត ដែលកម្មវិធីនេះ សាទរដល់ឧត្តមភាព បង្កើនមិត្តភាព និងវប្បធម៌ដែលផ្តល់តម្លៃ ទៅលើការចូលរួមរបស់បុគ្គលិកម្នាក់ៗ ។ អ្នកឈ្នះក៏ ត្រូវបានផ្តល់ឱកាសឲ្យចូលរួម ក្នុងការប្រកួតកម្រិតជាតិដើម្បីបង្កើនជំនាញ របស់ពួកគេបន្ថែមផងដែរ ។

ការអភិវឌ្ឍវិជ្ជាជីវៈ និងការទទួលស្គាល់ស្នាដៃបុគ្គលិក គឺជាវប្បធម៌នៃកន្លែងធ្វើការរបស់ណាហ្គាវើលដ៍។

លោក ជុំ យ៉េត ចុងភៅដែលបានចាប់ផ្តើមការងារជាលេខានៅក្នុងផ្នែកម្ហូបអាហារ និងភេសជ្ជៈក្នុងឆ្នាំ២០១៧ បានឲ្យដឹងថា “ខ្ញុំធ្លាប់ជាអ្នកលាងចាននៅតាមរោងការ ប៉ុន្តែចាប់តាំងពីចូលរួម ជាមួយណាហ្គាវើលដ៍ ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតខេមហ៊្វូដ និងការប្រកួតធ្វើម្ហូបនៅស្ថានីយទូរទស្សន៍ស៊ីធីអិន។ វាជារឿងដ៏លំបាក ប៉ុន្តែខ្ញុំអាចធ្វើបាន។ អរគុណដល់ក្រុមហ៊ុន ដែលបានផ្តល់ការបណ្តុះបណ្តាលដល់ខ្ញុំ”។
ការទទួលស្គាល់ផ្សេងទៀត រួមមាន ការផ្តល់ ជូនរង្វាន់លើកទឹកចិត្ត ដល់បុគ្គលិកឆ្នើមប្រចាំខែ និងពានរង្វាន់បុគ្គលិក ស្មោះត្រង់ ដែលសាទរដល់ស្នាដៃ និងសុចរិតភាព របស់បុគ្គលិកគ្រប់ផ្នែក។ ណាហ្គាវើលដ៍ក៏សង្កត់ធ្ងន់ទៅ លើការដំឡើងមុខតំណែងផ្ទៃក្នុង ការពិភាក្សាបើកចំហដោយ មានការជ្រើសរើសប្រតិភូបុគ្គលិក ដើម្បីធានាថាពួកគេអាច បញ្ចេញសំឡេង និងមតិយោបល់គ្រប់ពេលផងដែរ​ ។

មេចុងភៅផ្នែកនំ លោក សារ៉ែន ពិសិដ្ឋ ដែលទទួលបានការបណ្តុះបណ្តាលក្រៅប្រទេសឧបត្ថម្ភដោយក្រុមហ៊ុន និងឱកាសធ្វើជាអ្នកដាក់ពិន្ទុនៃការប្រកួត ប្រជែងធ្វើម្ហូបក្នុងទីក្រុងកូឡុំបូ បានបញ្ជាក់អំពីតម្លៃ នៃកម្មវិធីអភិវឌ្ឍ របស់ណាហ្គាវើលដ៍។ “សកម្មភាពទាំងនេះបង្ហាញថា ក្រុមហ៊ុនយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើសុខុមាលភាព និងការចូលរួមរបស់បុគ្គលិក។ វាបង្កើតជាបរិយាកាសវិជ្ជមាន ដែលបុគ្គលិកមានភាពរីករាយ កន្លែងធ្វើការផ្តល់ភាពកក់ក្តៅ និងបុគ្គលិកត្រូវបាន លើកទឹកចិត្តឲ្យអភិវឌ្ឍខ្លួន បន្តនៅជាមួយក្រុមហ៊ុនយូរអង្វែង និងប្រឹងប្រែងធ្វើការបានល្អ” ។

ចំណងមិត្តភាព និងស្មារតីសហគមន៍ ៖
ចំណងមិត្តភាពនៅណាហ្គាវើលដ៍ ត្រូវបានធ្វើឲ្យប្រសើរឡើង តាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌ លក្ខណៈគ្រួសាររាប់ចាប់ ពីការរៀបចំពិធីបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រហូតដល់កម្មវិធីប្រឡងសមត្ថភាព និងទេពកោសល្យ ទិវាកុមារ និងសកម្មភាពកីឡា ដែលបង្កើនចំណងមិត្តភាព នៅគ្រប់ផ្នែក។
ការផ្តល់ត្រឡប់ ក៏ជាអាទិភាពដែលមានតម្លៃផងដែរ។ ក្នុងឆ្នាំ២០២៤ បុគ្គលិកបានចំណាយពេលស្ម័គ្រចិត្តចំនួន ៧៧០០ ម៉ោងជាមួយណាហ្គាវើលដ៍បេះដូង សប្បុរសដែលជាផ្នែកទំនួលខុសត្រូវ ការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ គាំទ្រដល់សិស្សានុសិស្សជិត ៣៨០០ នាក់តាមរយៈការផ្តល់ការណែនាំ ការដាំកូនឈើ និងការឧបត្ថម្ភជាច្រើនទៀត។ ចាប់តាំងពីឆ្នាំ២០១៤ កម្មវិធីទាំងនេះ បានជះឥទ្ធិពលវិជ្ជមានដល់មនុស្សជិត ១ លាននាក់ទូទាំងប្រទេសកម្ពុជា ដែលបង្កើនមោទនភាព មិត្តភាព និងការផ្លាស់ប្តូរជាក់ស្តែងក្នុងពេលតែមួយ។

តាមរយៈណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ បុគ្គលិកបានចូលរួម និងស្ម័គ្រចិត្តផ្តល់ត្រឡប់ដែលផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ជិត ១ លាននាក់ទូទាំងប្រទេសកម្ពុជា។

កញ្ញា ហោ នីកា បុគ្គលិកប្រតិបត្តិជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងជាអ្នកស្ម័គ្រចិត្តនៃណាហ្គាវើលដ៍បេះដូងសប្បុរស បានឲ្យដឹងថា “ការផ្តល់ត្រឡប់ ពិតជាមានអត្ថន័យខ្លាំងណាស់។ ខ្ញុំបានចែករំលែកបទពិសោធន៍របស់ខ្ញុំដល់ក្មេងៗហើយខ្ញុំសង្ឃឹមថាវានឹងលើកទឹកចិត្តពួកគេឲ្យប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានអនាគតកាន់តែប្រសើរ។

លើសពីកន្លែងធ្វើការ ៖
លើសពីពិន្ទុ Trust Index™ ដ៏ល្អ ៩៤% នៃបុគ្គលិក ដែលត្រូវបានស្ទង់មតិ បានបង្ហាញពីមោទនភាព របស់ពួកគេដែល បានធ្វើការ នៅណាហ្គាវើលដ៍។ ក្នុងចំណោមពួកគេ គឺលោក ហេង ជាទុន ដែលបានបម្រើការ នៅក្រុមហ៊ុនអស់រយៈពេល ២៥ ឆ្នាំ និងបានអភិវឌ្ឍខ្លួនក្លាយជាអនុប្រធានផ្នែកហិរញ្ញវត្ថុ ។

លោក ឆែម សុធា អ្នកគ្រប់គ្រងផ្នែកសន្តិសុខ ដែលមានចូលបម្រើការងារ ក្នុងឆ្នាំ២០០៦ និងទទួលបានការដំឡើង មុខតំណែង ៤ ដងបានឲ្យដឹងថា “សម្រាប់ខ្ញុំ ណាហ្គាវើលដ៍មិនត្រឹម តែជាកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលផ្តល់តម្លៃ និងវិនិយោគ ទៅលើបុគ្គលិកដោយ ជួយពួកយើងអភិវឌ្ឍខ្លួន និងវិជ្ជាជីវៈ”។
ណាហ្គាវើលដ៍ មានតម្លៃលើសពីកន្លែងធ្វើការ ។ ណាហ្គាវើលដ៍ គឺជាផ្ទះទីពីរដែលយកចិត្តទុកដាក់ បណ្តុះសមត្ថភាព និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបដើម្បីអភិវឌ្ឍខ្លួន។ The Great Place To Work® Certification™ ទទួលស្គាល់កន្លែងធ្វើការ ឆ្នើមកម្រិតសកលលោក ។ ការទទួលស្គាល់នេះ កើតចេញពីការបញ្ចេញ មតិដ៏ស្មោះត្រង់ ចេញពីចិត្តរបស់បុគ្គលិកគ្រប់រូប ដែលធ្វើឲ្យណាហ្គាវើលដ៍ មានថ្ងៃនេះ ។
ទទួលបានការងារដែលផ្តល់ អត្ថប្រយោជន៍ ដ៏ច្រើននៅណាហ្គាវើលដ៍ ។ ចូលរួមដើម្បីធ្វើឲ្យវិស័យ បដិសណ្ឋារកិច្ចកាន់តែប្រសើរ ។ ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ www.nagaworld.com ៕

ណាហ្គាវើលដ៍ លើកកម្ពស់មិត្តភាពតាមរយៈការរៀបចំកម្មវិធីវប្បធម៌ ព្រឹត្តិការណ៍គ្រួសារ និងសកម្មភាពកសាងក្រុម។

អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដី ទីមួយក្នុង ប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរ បែបព្រមទាំង សាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com

Most Popular

To Top