ទីក្រុងហូជីមិញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ចំនួនមនុស្សត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងហូជីមិញបន្ទាប់ពីបានញ៉ាំ banh mi ពីហាងចំនួន២ នៃខ្សែសង្វាក់ដូចគ្នាបានកើនឡើងដល់ជាង ៣០០ នាក់ ជាការផ្ទុះឡើងនៃការពុលអាហារដ៏យូរបំផុតរបស់ទីក្រុងក្នុងរយៈពេលជាច្រើនឆ្នាំដែលមានរយៈពេលជាងមួយសប្តាហ៍។
នេះបើយោងតាមក្រសួងសុខាភិបាលទីក្រុង បាននិយាយថា គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា មនុស្សសរុបចំនួន ៣១៦ នាក់ត្រូវបានព្យាបាលនៅទូទាំងមន្ទីរពេទ្យចំនួន ១៤ ។ អ្នកជំងឺភាគច្រើនបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ទោះបីជា ៦៤ នាក់នៅតែស្ថិតក្នុងការថែទាំនៅមន្ទីរពេទ្យក៏ដោយ ។
មន្ទីរពេទ្យយោធាលេខ ១៧៥ បានទទួលអ្នកជំងឺច្រើនជាងគេដោយមានករណីចំនួន ១៧៥ ក្នុងនោះ ២៥ នាក់នៅតែស្ថិតក្រោមការព្យាបាល។ មន្ទីរពេទ្យទូទៅ Tam Anh បានព្យាបាលមនុស្សចំនួន ៣០ នាក់ ដោយមាន ៥ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មន្ទីរពេទ្យប្រជាជន Gia Dinh បានទទួលយកអ្នកជំងឺចំនួន ៦២ នាក់ ក្នុងនោះ ៣៧ នាក់នៅតែកំពុងត្រូវបានព្យាបាល។
ការធ្វើតេស្តនៅទីនោះបានរកឃើញបាក់តេរី Salmonella និង Staphylococcus coagulase-negative ក្នុងគំរូជាច្រើន ទោះបីជាមិនមានរបាយការណ៍អំពីការស្លាប់ក៏ដោយ។
មន្ទីរពេទ្យតូចៗក៏បានព្យាបាលករណីមួយចំនួនផងដែរ ។មន្ទីរពេទ្យ My Duc Tan Binh បានរាយការណ៍ពីអ្នកជំងឺមានផ្ទៃពោះអាយុ ២៨ ឆ្នាំម្នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ មន្ទីរពេទ្យអន្តរជាតិ Becamex បានទទួលយកអ្នកជំងឺចំនួន ៩ នាក់ ដែលទាំងអស់ត្រូវបានគេរំពឹងថានឹងចាកចេញក្នុងពេលឆាប់ៗនេះ។ មន្ទីរពេទ្យទូទៅ Trung My Tay បានព្យាបាលករណីចំនួន ៦ ករណី មន្ទីរពេទ្យទូទៅ Go Vap ចំនួន ៤ ករណី មន្ទីរពេទ្យកុមារចំនួន ២ ករណី និងមន្ទីរពេទ្យតំបន់ Hoc Mon ចំនួនមួយ៕
