អាមេរិក ៖ ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Toyota Motor Corp. កាលពីថ្ងៃពុធ បាននិយាយថា ខ្លួននឹងធ្វើការវិនិយោគបន្ថែមរហូតដល់ទឹកប្រាក់ ១០ ពាន់លានដុល្លារ នៅអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈក្រុមហ៊ុនផលិតរថយន្តជប៉ុនកំពុងបង្កើន ការផលិតអាគុយសម្រាប់រថយន្តកូនកាត់ និងរថយន្តអគ្គិសនី យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
ការប្រកាសនេះត្រូវបានធ្វើឡើង ខណៈក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុត របស់ពិភពលោក តាមបរិមាណ បានបើករោងចក្រនៅបរទេសដំបូង របស់ខ្លួន និងការផលិតអាគុយនៅរដ្ឋ North Carolina ។ ក្រុមហ៊ុននេះមានគោលបំណង នាំយកការវិនិយោគសរុប របស់ខ្លួននៅអាមេរិក ដែលជាទីផ្សារសំខាន់មួយ ដល់ ៦០ ពាន់លានដុល្លារ ។
លោក Tetsuo Ogawa ប្រធាន និងជានាយកប្រតិបត្តិនៃអង្គភាព Toyota ទទួលបន្ទុកអាមេរិកខាងជើង បាននិយាយថា រោងចក្រថ្មី និងការវិនិយោគនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមហ៊ុន និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសហគមន៍ អ្នកចែកចាយ និងអ្នកផ្គត់ផ្គង់ក្នុងស្រុក។
ក្រុមហ៊ុន Toyota បានវិនិយោគប្រហែល ១៣,៩ ពាន់លានដុល្លារ ក្នុងរោងចក្រថ្មីនៅរដ្ឋ North Carolina នឹងផលិតអាគុយលីចូម-អ៊ីយ៉ុង សម្រាប់រថយន្តកូនកាត់ រថយន្តអគ្គិសនី និងរថយន្តកូនកាត់ដោត ។ ក្រុមហ៊ុនផលិតរថយន្តនេះមានគម្រោងជួលបុគ្គលិករហូតដល់ ៥១០០ នាក់នៅទីនោះ។
ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ពន្ធ ១៥ ភាគរយ លើការនាំចូលរថយន្តរបស់ជប៉ុន កាលខែកញ្ញា ដែលធ្លាក់ចុះពី ២៧.៥ ភាគរយ ដោយកំណត់ដំបូង ដោយប្រធានាធិបតី លោក Donald Trump ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែខ្ពស់ជាងអត្រា ២.៥ ភាគរយដែលបានអនុវត្តមុនខែមេសាចំនួនប្រាំមួយដង។
លោក Donald Trump កំពុងស្វែងរកការកាត់បន្ថយឱនភាព ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន គំនិតមួយបានលេចចេញឡើង សម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុនដូចជា Toyota ដើម្បីនាំចូលរថយន្តដែលផលិតនៅអាមេរិក ទៅកាន់ប្រទេសជប៉ុន៕
