វៀតណាម៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មន្ត្រីប៉ូលីសបានបង្ហាញខ្លួន នៅថ្ងៃព្រហស្បតិ៍នៅហាង ជាច្រើនក្នុងចំណោមហាងចំនួន ១៧ របស់ Mailisa Beauty Clinic រួមទាំងនៅទីក្រុងហូជីមិញ និងទីក្រុងហាណូយ ប៉ុន្តែមូលហេតុនៃការឆ្មក់ចូល នៅតែមិនទាន់ត្រូវបានបង្ហើប ឲ្យដឹងនៅឡើយ។
ស្ថិតនៅស្រុក Phu Nhuan នៃទីក្រុងហូជីមិញ ដែលជាទីស្នាក់ការកណ្តាល នៃខ្សែសង្វាក់ហាងកែសម្ផស្ស ក្រុមមន្ត្រីប៉ូលីសបានធ្វើការឆ្មក់ ចូលបានចាប់ផ្តើមនៅពេលព្រឹក ហើយមន្ត្រីបានបិទកន្លែងនោះ ។ អតិថិជនក៏ត្រូវបានបញ្ជូនទៅទីក្រុងហាណូយ Hanoi, Dak Lak, Can Tho, Khanh Hoa និងNghe An ផងដែរ។
Mailisa ជាកម្មសិទ្ធិរបស់លោកស្រី Phan Thi Mai និង ស្វាមីរបស់លោកស្រី Hoang Kim Khanh បានទាក់ទាញចំណាប់អារម្មណ៍ ពីសាធារណជន ចំពោះរថយន្តទំនើបតម្លៃរាប់លានដុល្លាររបស់ពួកគេ និងការងារសប្បុរសធម៌ដូចជាការផ្តល់ប្រាក់ និងអំណោយដល់ជនក្រីក្រ និងជួយសហគមន៍ដែលរង ផលប៉ះពាល់ដោយទឹកជំនន់។
កាលពីខែមីនា ព្រឹត្តិការណ៍មួយដែលរៀបចំដោយ Mailisa ក្នុងទីក្រុងដាណាង ក្បួនរថយន្តរបស់គូស្វាមីភរិយានេះបានបើកបរឆ្លងកាត់ភ្លើងក្រហម ហើយត្រូវបានពិន័យដោយប៉ូលីសចរាចរណ៍។ លោកស្រី Mai បានទទួលស្គាល់ការទទួលខុសត្រូវជាសាធារណៈ។
ពីមុន Mailisa បានប្រឈមមុខនឹងពាក្យបណ្តឹងម្តងហើយម្តងទៀតអំពីការផ្សាយពាណិជ្ជកម្មបំផ្លើស ការប្រើប្រាស់រូបភាពអតិថិជនដោយគ្មានការអនុញ្ញាត និងការលក់ផលិតផលដែលមិនត្រូវគ្នានឹងមុខងារដែលពួកគេបានអះអាង។ វាធ្លាប់ត្រូវបានបញ្ជាដោយអាជ្ញាធរទីផ្សារឱ្យកែតម្រូវការរំលោភបំពានទាក់ទងនឹងការដាក់ស្លាក និងការបង្ហាញផលិតផល៕
