ព័ត៌មានជាតិ

Vietjet ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតពេញមួយសប្តាហ៍​ ដើម្បីផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជា “អរគុណខ្លួនឯង”

ភ្នំពេញ៖​ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ – រដូវកាលពីធីបុណ្យចូលឆ្នាំថ្មីកំពុងខិតជិតមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជាឱ្យទទួលបានការឈប់សម្រាកលំហែកាយដ៏រីករាយ រំលឹកឡើងនូវរ៉ាវដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីការរស់នៅឡើងវិញនិងផ្តល់រង្វាន់ដល់ខ្លួនឯងជាមួយនឹងភាពរីករាយនៃការធ្វើដំណើរតាមរយៈការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតប្រចាំឆ្នាំរបស់ Vietjetដើម្បី “អរគុណខ្លួនឯងជាមួយនឹងការធ្វើដំណើរនាឱកាសបុណ្យនានា – តស់ ធ្វើដំណើរជាមួយ Vietjet”។ ការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសសនេះ នាំមកនូវភាពសប្បាយរីករាយបន្ថែមសម្រាប់អ្នកធ្វើដំណើរពីសៀមរាប ជាមួយនឹងផ្លូវហោះហើរត្រង់សៀមរាប-ហាណូយ ដែលផ្តល់ជូនលោកអ្នកនូវការតភ្ចាប់ជើងហោះហើរក្នុងបណ្តាញដ៏ធំទូលាយរបស់ Vietjet ដែលអ្នកដំណើរទាំងអស់ អាចធ្វើដំណើរបានយ៉ាងរលូន និងទស្សនាវប្បធម៌ប្រវត្តិសាស្រ្តពិតៗរបស់វៀតណាម បេតិកភណ្ឌដ៏សម្បូរបែប និងបទពិសោធន៍កម្សាន្តនានាក្នុងតំបន់ដ៏ចម្រុះផងដែរ។

យុទ្ធនាការនេះចាប់ផ្តើមជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររយៈពេលមួយសប្តាហ៍ពេញចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលមានលក្ខណៈពិសេសៗដូចខាងក្រោម៖

បញ្ចុះតម្លៃសំបុត្រយន្តហោះថ្នាក់ Eco រាប់លានសំបុត្ររហូតដល់ ១០០ ភាគរយ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវានានា) នៅទូទាំងបណ្តាញហោះហើរទាំងអស់របស់ Vietjet ជាមួយនឹងលេខកូដប្រូម៉ូសិន THANKME តាមរយៈ www.vietjetair.com ឬកម្មវិធី “Vietjet Air” សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ៥ ខែមករា ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ ។

ដាក់ឥវ៉ាន់ឥតគិតថ្លៃបានចំនួន ២០ គីឡូក្រាមសម្រាប់អ្នកដំណើរ Eco លើជើងហោះហើរសៀមរាប-ហាណូយ ដែលចេញដំណើរចន្លោះថ្ងៃទី ៤ និង ២៨ ខែឧសភា ឆ្នាំ ២០២៦។ 

ការផ្តល់ជូនបន្ថែមមានកំណត់ពេលវេលារួមមាន៖

សំបុត្រយន្តហោះ SkyBoss ចាប់ពីត្រឹមតែ ១,៨ លានដុង (ប្រហែល ៦៨ ដុល្លារអាមេរិក) និងសំបុត្រយន្តហោះអាជីវកម្មចាប់ពីត្រឹមតែ ២,៥លានដុង (ប្រហែល ៩៥ ដុល្លារអាមេរិក) លើផ្លូវហោះហើរក្នុងស្រុកវៀតណាម ដែលមានសុពលភាពសម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ជាមួយនឹងអត្ថប្រយោជន៍ពិសេស និងអាទិភាព។ 

ផ្តល់ជូន eSIM ឥតគិតថ្លៃ (មានទិន្នន័យល្បឿនលឿន 500MB មានសុពលភាពរយៈពេល ៣១ ថ្ងៃ) សម្រាប់អ្នកធ្វើដំណើរអន្តរជាតិដែលហោះហើរទៅកាន់ប្រទេសវៀតណាម ដោយធ្វើការកក់ទុកជាមុនមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ឬរហូតដល់អស់ពីស្តុក។ ចូរជ្រើសរើសជម្រើស eSIM នៅពេលទិញសំបុត្រនៅលើគេហទំព័រ ឬកម្មវិធីរបស់ Vietjet ដើម្បីទទួលបានការផ្តល់ជូននេះ។

អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចស្វែងយល់និងទស្សនាប្រទេសវៀតណាមបានយ៉ាងងាយស្រួលតាមរយៈបណ្តាញហោះហើរក្នុងស្រុកដ៏ធំទូលាយរបស់ Vietjet ចាប់ពីដងផ្លូវប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃទីក្រុងហាណូយ និងទីកន្លែងប្រវត្តិសាស្រ្តនិងវប្បធម៌នៃទីក្រុងហូជីមិញ ភាពទាក់ទាញនៃប្រវត្តិសាស្រ្តបុរាណនៃទីក្រុងហ៊ូ រហូតដល់សម្រស់ឆ្នេរសមុទ្រនៃទីក្រុងដាណាង និងញ៉ាត្រាង។ ក្រៅពីប្រទេសវៀតណាមផ្លូវហោះហើរអន្តរជាតិដែលកំពុងរីកចម្រើនរបស់ Vietjet ភ្ជាប់អ្នកដំណើរយ៉ាងរលូនទៅកាន់គោលដៅនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

នៅក្នុងខ្លឹមសារនៃយុទ្ធនាការនៃការធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសនេះ គឺចង់រំលេចចេញនូវសារដ៏សាមញ្ញមួយដល់ភ្ញៀវធ្វើដំណើរទាំងអស់គឺ កោតសរសើរខ្លួនឯង។ “អរគុណខ្លួនឯង” ដើម្បីលើកទឹកចិត្តអ្នកធ្វើដំណើរឱ្យអបអរសាទរសមិទ្ធផលរបស់ពួកគេជាមួយនឹងដំណើរកម្សាន្តដ៏មានអត្ថន័យ ខណៈពេលដែល Vietjet អញ្ជើញអ្នកដំណើរគ្រប់គ្នាឱ្យបង្កើនថាមពលឱ្យជីវិត បង្កើតបរិយាកាសជួបជុំ និងចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗថ្មីៗតាមរយៈការធ្វើដំណើរ។ លើសពីនេះ ក្នុងឱកាសនៃរដូវកាលបុណ្យទានឈានមកដល់ Vietjet ចាប់ផ្តើមជើងហោះហើរជាច្រើនពីពេលនេះរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៦ នឹងមានផ្តល់ជូនកម្មវិធីកម្សាន្តនៅលើជើងហោះហើរដើម្បីអបអរសាទរបុណ្យណូអែល បុណ្យចូលឆ្នាំថ្មី ទិវានៃក្តីស្រឡាញ់ និងបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៦ រួមជាមួយនឹងវត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកដំណើរនៅលើជើងហោះហើរដ៏ពិសេសនេះ។

សូមរីករាយធ្វើដំណើរមួយ Vietjet — ការធ្វើដំណើរដ៏រីករាយរបស់លោកអ្នកចាប់ផ្តើមពីឥឡូវនេះ!

លក្ខខណ្ឌនានាត្រូវបានអនុវត្ត

រយៈពេលធ្វើដំណើរ និងកាលបរិច្ឆេទហាមឃាត់អាចប្រែប្រួលទៅតាមផ្លូវហោះហើរ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចស្វែងរកនៅ៖ https://www.vietjetair.com/en/flight-tickets/thank-yourself-with-festive-flights/

Most Popular

To Top