បច្ចេកវិទ្យា

Samsung ប្រកាសកាលបរិច្ឆេទ និងតម្លៃនៃឧបករណ៍ បំពងសំឡេង Galaxy Home Mini ដាក់លក់ខែកុម្ភៈ ក្នុងតម្លៃ ៨៣ ដុល្លារ ស្ថិតក្នុងភាពមិនច្បាស់

កូរ៉េ៖ ផលិតផលថ្មីរបស់ក្រុមហ៊ុន អេឡិចត្រូនិចយក្សកូរ៉េខាងត្បូង Samsung ស្ថិតនៅចំណុចកណ្តាល នៃការលេចធ្លាយផ្សេងៗទៀត ប៉ុន្តែលើកនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េមួយនេះ ត្រូវស្តីបន្ទោសក្នុងភាពមិនច្បាស់លាស់ បង្ហាញបំពងសំឡេង Galaxy Home Mini ហើយ។

ក្រុមហ៊ុន Samsung បានបែកធ្លាយនូវព័ត៌មានលម្អិត នៃឧបករណ៍បំពងសំឡេងស៊េរីថ្មី របស់ខ្លួនគឺ Galaxy Home Mini នៅក្នុងការបង្ហោះចូលទៅក្នុងគេហទំព័រ របស់កូរ៉េខាងត្បូងក៏ត្រូវបានគេលុបចោលទៅវិញ ធ្វើឲ្យអតិថិជនរបស់ខ្លួនមានការខកចិត្តយ៉ាងខ្លាំង។

យោងតាមសេចក្តីប្រកាស ព័ត៌មានឧបករណ៍បំពងសំឡេង នឹងត្រូវបានចេញផ្សាយ នៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ១២ ខែកុម្ភៈហើយនឹងត្រូវចំណាយ៨៣ដុល្លារ ។ នៅក្នុងការចេញផ្សាយមួយ ត្រូវបានចាប់យក និងបកប្រែដោយ Android Policeថា ក្រុមហ៊ុន Samsung បានពណ៌នាលម្អិត អំពីការដំឡើងឧបករណ៍បំពងសឡេងឆ្លាតវៃ បន្ទាប់របស់ក្រុមហ៊ុន។

‘Galaxy Home Mini’ អាចគ្រប់គ្រងឧបករណ៍ផ្សេងៗ ដោយសេរីតាមរយៈបញ្ជាសំឡេងតាមរយៈBixby ចំពោះមីក្រូហ្វូន២ត្រូវបានផលិតឡើង ដើម្បីភ្ជាប់ជាមួយការទំនាក់ទំនង ការនិយាយនៅចម្ងាយឆ្ងាយ។ ‘Galaxy Home Mini’ អនុញ្ញាតឲ្យអ្នកទទួលសារ និងផ្ញើសារដោយសំឡេង ដោយមិនចាំបាច់ភ្ជាប់ស្មាតហ្វូនរបស់អ្នក ៕ ដោយ៖លី ភីលីព

Most Popular

To Top