The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបអ៊ីតាលី Roma និងក្លឹបបិសាចក្រហម Man UTD បានបើកការចរចាជាមួយគ្នា ដើម្បីអាចផ្ទេរកីឡាករខ្សែប្រយុទ្ធ Joshua Zirkzee នៅខែមករាខាងមុខនេះ។
ខែមករាកាន់តែកៀកជិត មកដល់ក្លឹប Roma ចង់រៀបចំការងារឡើងវិញសង្ឃឹមថា ពាក់កណ្តាលរដូវកាលក្រោយនឹងអាច ផ្លាស់ប្តូរទំរង់លេងរបស់ក្រុមបានល្អប្រសើរ ជាងមុនតាមរយៈកុងត្រានាំយកកីឡាករថ្មីៗមកចូលរួមក្លឹប។
យ៉ាងណាក្តីដំណឹងនេះ កាន់តែច្បាស់ផងដែរ ដោយសារតែកីឡាករ ខ្សែប្រយុទ្ធហូឡង់រូបនេះ ផ្ទាល់ក៏បានបើកចិត្តទូលាយថា នឹងទទួលយកសំណើរ ទាំងឡាយណា ដែលអាចផ្ទេរ គាត់ចេញពីអង់គ្លេសឆ្ពោះ ទៅកាន់លីគអ៊ីតាលី៕
ប្រែសម្រួល៖ស៊ុនលី
