កីឡា

Man UTD ត្រៀមក្រុមការងារចរចា កីឡាករ Mateta ពីក្លឹប Crystal Palace

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករ Jean Phillippe Mateta ប្រសិនបើគាត់នឹងត្រូវក្លឹប ដាក់លក់នៅខែមករានេះ។

ក្លឹប Man UTD បានត្រៀមក្រុមការងាររួចមកហើយ សម្រាប់ធ្វើកិច្ចការងារនេះ ដោយរំពឹងទុកថាបច្ចុប្បន្នស្ថានភាពកីឡាករ Mateta ជាមួយនឹងក្លឹប Crsytal Palace ហាក់ដូចជាមិនសូវមានភាព ច្បាស់លាស់នៅឡើយទេ។

កីឡាករខ្សែប្រយុទ្ធបារាំងរូបនេះ មានសុពលភាពកុងត្រា ជាមួយនឹងក្លឹប Crystal Palace តែត្រឹមរដូវកាលក្រោយប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានការចចារណា មួយត្រូវបានធ្វើឡើង នៅឡើយទេក្នុងអំឡុងពេលបច្ចុប្បន្ននេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top