កីឡា

CR7 មិនសប្បាយចិត្ត ជាមួយនឹងក្លឹប Al Nassr និងទំនង ជាស្វែងរកក្លឹបថ្មី ដើម្បីចាកចេញ

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Cristiano Ronaldo ប្រហែលជានឹងអាចសម្រេចចិត្ត ចាកចេញពីក្លឹប Al Nassr ហើយនៅរដូវក្តៅខាងមុខ ។

ដំណឹងនេះត្រូវបានធ្វើឡើង ក្រោយពេលដែលមានលេចឬថា កីឡាករ រូបនេះហាក់ដូច ជាមិនសប្បាយចិត្តឡើយ ជាមួយនឹងក្លឹប Al Nassr នៅពេលនេះ ដោយក្នុងនោះ គាត់នឹង អាចវិលត្រឡប់ ទៅលីគកំពូលអឺរ៉ុបវិញ ឬទៅលេងនៅលីគកំពូលអាមេរិក ។

គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីតម្លៃខ្លួន របស់គាត់នៅក្នុងកុងត្រារបស់ Al Nassr នៅពេលបច្ចុប្បន្នគឺមានប្រមាណ ជា៥០លានផោន ប្រសិនបើក្លឹបណាមានបំណង ចង់ទាក់ទងគាត់ឲ្យទៅលេងជាមួយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top