ប្លែកៗ

ជនជាតិ អាមេរិក ដើមកំណើត ទទួលទានអយស្ទ័រ ទំហំ៧ អ៊ីញកាល ២០០០ ឆ្នាំមុន ដែលរស់នៅ លើ ឈូងសមុទ្រ ម៉ិកស៊ិក

ម៉ិកស៊ិក៖ជនជាតិអាមេរិក ដើមកំណើត រស់នៅលើឈូងសមុទ្រម៉ិកស៊ិក ប្រហែលជា២០០០ឆ្នាំមុនបានបរិភោគអាហារអយស្ទ័រ ដែលមានទំហំជាង៧ អ៊ីញ ប៉ុន្តែពួកគេបានធ្លាក់ចុះមួយ ភាគបីនៅឈូងសមុទ្រ ម៉ិចស៊ិកូ ហើយអាចនឹងត្រូវលុបចោល ទាំងស្រុងដោយសារ តែការប្រែប្រួល អាកាសធាតុ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការរកឃើញនេះផ្អែកទៅលើសំបកនៃការប្រមូលបានពីគំនរ សំបកសម័យបុរាណនៅតាមដងទន្លេគ្រីស្តាល់រដ្ឋផ្លរីដា សហរដ្ឋអាមេរិកដែលជនជាតិដើមភាគតិចបានបោះចោល ត្រីដែលនៅសល់ពីឆ្នាំ៥០ ដល់ ១០៥០នៃគ.ស។ ក្រុមអ្នកស្រាវជ្រាវអាមេរិកនិយាយថា ទំហំរាងកាយជាមធ្យមរបស់អយស្ទ័រសព្វថ្ងៃនេះ គឺស្មើនឹង ២ ភាគ ៣ នៃទំហំឆ្អឹងកងបុរាណ។

ខណៈសំបកអយស្ទ័រសព្វ ថ្ងៃឈានដល់កម្ពស់ប្រហែល៤,៧ អ៊ីញ ដែលឈានដល់កម្ពស់ ជាមធ្យម ៧,៤ អ៊ីញលែងមានទៀតហើយ។ មូលហេតុនៃការថយចុះទំហំនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ បានព្រមានថា ការថយចុះទំហំនៃជលផលដទៃទៀត គឺជាសញ្ញាព្រមាននៃការដួលរលំនៃចំនួនប្រជាជន។

ទន្លេគ្រីស្តាល់បានហូរ ចូលទៅក្នុង ឈូងសមុទ្រម៉ិកស៊ិក ជាកន្លែងចិញ្ចឹម អយស្ទ័រព្រៃដែលនៅ សេសសល់ធំជាងគេបំផុត នៅលើពិភពលោក។ ភាគច្រើននៃថ្មប៉ប្រះទឹកអយស្ទ័រ នៅលើពិភពលោ កត្រូវបានបាត់បង់ ក្នុងរយៈពេល ២០០ ឆ្នាំចុងក្រោយនេះ ហើយជិតមួយភាគបីនៃចំនួន នៅសេសសល់ត្រូវបានផុតពូជ ពួកគេលែងដើរតួនៅក្នុង ប្រព័ន្ធអេកូឡូស៊ី។

អយស្ទ័រធំ ៗ វាទំនងជាបង្កើតដំណើរការបំផ្លិចបំផ្លាញ ដែលបណ្តាលមកពីមនុស្សដូចជា ការកើនឡើងកម្រិតទឹកសមុទ្រ។ អូយស្ទ័រផ្តល់ អត្ថប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ីកាន់តែទូលំទូលាយដោយការច្រោះទឹក និងធ្វើឲ្យមានស្ថេរភាពឆ្នេរសមុទ្រការពារពួក គេពីការបំផ្លាញនៃព្យុះ៕ដោយ៖លី ភីលីព

Most Popular

To Top