ប្លែកៗ

អ្នកវិទ្យាសាស្ត្រចិន លាយហ្សែនមនុស្ស និងជ្រូកបង្កើតស្បែកថ្មី ដោយជោគជ័យ ក្នុងការប្តូរសរីរាង្គ ដែល រលាក

ចិន៖អ្នកវិទ្យាសាស្ត្រ នៅប្រទេសចិន បានប្រើហ្សែនមនុស្ស និងជ្រូកចម្រុះ ថ្មីដើម្បីបង្កើតគំរូស្បែកដុះនៅមន្ទីរ ពិសោធន៍ដែលពួកគេសង្ឃឹមថា នឹងព្យាបាល អ្នករងការរលាក និងអ្នកផ្សេងទៀតដែលត្រូវការស្បែកថ្មី បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

លោក Lijin Zou បានដឹកនាំ ក្រុមមួយមកពីមន្ទីរពេទ្យទីមួយ នៃសាកលវិទ្យាល័យណានឆាងដែល បានសាកល្បងលទ្ធភាពជោគជ័យ នៃគំរូឯកទេសរបស់ វាលើសត្វស្វា ។ លោក Zou បានយកគំរូស្បែកកូនកាត់ រស់រានមានជីវិតអស់រយៈពេល ២៥ ថ្ងៃនៅលើម៉ាកាវដោយមិនត្រូវ ការការព្យាបាលបន្ថែមដើម្បីទប់ស្កាត់ ប្រព័ន្ធភាពស៊ាំជ្រូក និងការពារវាពីការ វាយប្រហារលើ គំរូនោះទេ។

ការលាយបញ្ចូលគ្នារវាងហ្សែន របស់មនុស្ស និងសត្វជ្រូកអាច ជួយអ្នកស្រាវជ្រាវឲ្យប្រឈម នឹងឧបសគ្គជាមូលដ្ឋាននៅ ក្នុងការខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបង្កើតការប្តូរសរីរាង្គ ដែលដាំដុះក្នុងមន្ទីរពិសោធន៍។

គំរូសត្វជ្រូក គឺជាសត្វដែល ងាយស្រួល បំផុតក្នុងការទាញយកគំរូពីទាំងការប្រើប្រាស់ អាចទទួលយកបានដោយ ហេតុថា សត្វជ្រូក និងមនុស្សមិនមានភាព ជិតស្និទ្ធនឹងប្រព័ន្ធភាព ស៊ាំរបស់មនុស្សជាញឹកញាប់ នឹងវាយប្រហារសំណាក ដែលផលិត ចេញពី DNA ជ្រូក។ តាមរយៈការញែក និងកែសម្រួលហ្សែនពី ប្រភេទសត្វទាំងពីរការ ធ្វើឲ្យប្រសើរឡើងនូវស្ថេរភាព នៃការប្តូរសរីរាង្គអាច ត្រូវបានធ្វើឡើង៕ដោយ៖លី ភីលីព

Most Popular

To Top