ប្លែកៗ

មិនគួរឲ្យជឿ៖ អ្នកឡើងភ្នំម្នាក់ ត្រូវបាន ជួយសង្គ្រោះ ចេញពីជ្រឡងភ្នំ ចម្ងាយ ៤០០ ហ្វីតដោយយន្តហោះដ្រូន ដឹកឧបករណ៍ សង្គ្រោះជីវិត

អាមេរិក៖ស្ត្រីជាអ្នកឡើងភ្នំអាយុ ៦៥ ឆ្នាំម្នាក់ នៅឧទ្យាន Snow Canyon State Utah បានទទួល ការជួយសង្គ្រោះដែលមិននឹកស្មានដល់ពី យន្តហោះគ្មានមនុស្សបើក “ដ្រូន” ដំណើរការដោយនាយកដ្ឋានប៉ូលីស ក្នុងតំបន់ បន្ទាប់ពីនាងរងរបួសកជើង ខណៈពេលឡើងភ្នំជាមួយមិត្តភក្តិ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ពេលដើរក្បែរជ្រឡងភ្នំដែលជាផ្លូវឡើង ភ្នំដ៏ល្បីល្បាញ នាងបានរអិលជើងដួល ធ្វើឲ្យកជើងរបស់នាងរងរបួសដល់ ចំណុចដែលនាងមិនអាចឈរ ឬទ្រទ្រង់ទំងន់របស់នាងបាន។ ក្រុមមិត្តភក្តិ៣នាក់របស់នាងបានហៅ ក្រុមស្វែងរក និងជួយសង្គ្រោះជាជាង ការព្យាយាមដឹកនាងចុះតាមជម្រាលភ្នំ និងដីខ្សាច់ដោយខ្លួនឯង។

ក្រុមអាជ្ញាធរបានសម្រេចចិត្តនាំស្ត្រី ចុះពីច្រាំងថ្មចោទដែលមាន កម្ពស់ ៤០០ ហ្វីតស្មើនឹង៤០ ជាន់នៃអាគារដោយចងខ្សែ នាងទៅនឹងជណ្តើរយន្តហើយ ប្រើប្រព័ន្ធរ៉តដើម្បីដឹកនាំនាង។ បញ្ហាតែមួយគត់គឺពួកគេមិនមានខ្សែ ពួរគ្រប់គ្រាន់នាំនាងឲ្យ ដល់ដីឡើយ៕ ដោយ៖លី ភីលីព

Most Popular

To Top