កីឡា

លាភ រដ្ឋា និងលន បញ្ញាសាក់ស្នៀតគុន ជាមួយថៃ នៃការប្រកួតអធិរាជកម្លាំង រេដអាន លើសង្វៀន SEATV នាយប់ ថ្ងៃអាទិត្យ

ភ្នំពេញ៖កាប្រកួតកីឡាប្រដាល់គុនខ្មែរអន្តរជាតិ (អធិរាជកម្លាំងរេដអាន) នៅលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយនោះ គឺ លាភ រដ្ឋា ក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ ហើយអ្នកប្រដាល់ថៃ Khum Phechhit ក្នុងប្រភេទទម្ងន់ ៥៧គីឡូ ក្រាម ខណៈអ្នកប្រដាល់ជើងខ្លាំង លន បញ្ញា ក្លិបសមាគមកីឡាប្រដាល់ នៃក្រសួងកាពារជាតិសុំសា ក់ស្នៀតគុនជាមួយអ្នកប្រដាល់ថៃ Yorth Brapsoek ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣.៥០គីឡូក្រាម ។

លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា លាភ រដ្ឋា និង Khum Phechhit ពួកគេទាំងពីរមិនធ្លាប់ប៉ះគ្នាទេកន្លងមក ប៉ុន្តែយ៉ាងណាលាភ រដ្ឋា ប្រហែលជាមិនអាចឈ្នះ Khum Phechhit នោះឡើយ ដោយសារ លាភ រដ្ឋា គេមានសមត្ថភាពបច្ចេកទេសមិនដល់ Khum Phechhit ទេ។

លាភ រដ្ឋា គេវាយលឿន រហ័ស និង ខ្លាំង ប៉ុន្តែហាក់ដូចជាមិនសូវមានផ្លែល្អដូច Khum Phechhit នោះឡើយ។ Khum Phechhit ប្រកួត៥៩លើក ឈ្នះ៤៦លើក ចាញ់១២លើក និង ស្មើ១លើក និងលាភ រដ្ឋា ប្រកួតបាន៧១លើក ឈ្នះ៥៦លើក ចាញ់១៣លើក និង ស្មើ២លើក។

ចំណែកអ្នកប្រដាល់ជើងខ្លាំងលន បញ្ញា ក្លិបសមាគមកីឡាប្រដាល់ នៃក្រសួងកាពារជាតិសុំសាក់ស្នៀតគុនជាមួយអ្នកប្រដាល់ថៃ Yorth Brapsoek ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣.៥០គីឡូក្រាម។ លោក ញាណ សុធី បាននិយាយថា លន បញ្ញា គឺជាជើងខ្លាំងម្នាក់ដែលលោកមានទំនុកចិត្តខ្ពស់ដោយសារតែគេទើបផ្ដួលកីឡាករជើងខ្លាំងថៃមួយចំនួនរួចមកហើយ។លន បញ្ញា ធ្លាប់ប្រកួតបាន៥៧លើក ឈ្នះ៥០លើក ចាញ់៥លើក និងស្មើ២លើក និង Yorth Brapsoek ប្រកួតបាន៦៥លើក ឈ្នះ៥៧លើក ចាញ់៨លើក និងមិនធ្លាប់ស្មើ៕ ដោយ៖លី ភីលីព

Most Popular

To Top