ផ្សេងៗ

លោក ដូណាល់​ ត្រាំ​ បញ្ជាក់ថា សង្គ្រាមជាមួយអ៊ីរ៉ង់​ នឹងមិនអាចបញ្ចប់សប្តាហ៍នេះទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកមិនគិតថាសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ ជាមួយអ៊ីរ៉ង់​ អាចបញ្ចប់នៅសប្តាហ៍នេះទេ ខណៈពេលដែលលោកបាននិយាយឡើងវិញនូវការអះអាងពីមុនរបស់លោកថា ជម្លោះនឹងឈានដល់ទីបញ្ចប់ ក្នុងពេលឆាប់ៗនេះ។

នៅពេលសួរដោយអ្នកយកព័ត៌មាននៅសេតវិមានថាតើសង្គ្រាមអាចបញ្ចប់នៅសប្តាហ៍នេះឬអត់ លោក ដូណាល់​ ត្រាំ បានឧ្យដឹងថា «ខ្ញុំមិនគិតដូច្នេះទេ ប៉ុន្តែវានឹងឆាប់ៗនេះ​ នឹងមិនយូរទេ» លោក Trump បានបន្ថែមថា​ “វានឹងត្រូវបានបញ្ចប់ឆាប់ៗនេះ”។

ប្រធានាធិបតីរូបនេះក៏បានឧ្យដឹងផងដែរថា លោកនឹងប្រកាសប្រទេសដែលបានយល់ព្រមចូលរួមជាមួយសម្ព័ន្ធភាព​ ដែលស្នើឡើងដោយសេតវិមាន ដើម្បីអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់មួយដែលប្រេងប្រហែល ២០ភាគរយរបស់ពិភពលោកឆ្លងកាត់​ ដោយលោកបានបញ្ជាក់ថា​ “យើងនឹងប្រកាសឈ្មោះមួយចំនួនឆាប់ៗនេះ”។

ទោះយ៉ាងណាក៏ដោយ វាហាក់ដូចជាសម្ព័ន្ធមិត្តអាមេរិកជាច្រើនមិនបានប្តេជ្ញាចិត្ត ឬបានបដិសេធមិនចូលរួម។​ លោក ត្រាំ​ កាលពីថ្ងៃចន្ទបានរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបម្តងហើយម្តងទៀតចំពោះភាពស្ទាក់ស្ទើររបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកឱ្យចូលរួមជាមួយក្រុមអមដំណើរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top