ផ្សេងៗ

ក្រុមកីឡាករបាល់ឱប Zebra និងកីឡាការិនីបាល់ឱប PSE គ្រងតំណែងជើងឯកនៃការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥

ភ្នំពេញ៖ក្រុមកីឡាករ បាល់ឱប Zebra និងកីឡាការិនីបាល់ឱប PSE គ្រងតំណែងជើងឯកក្នុងការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ លើប្រភេទវិញ្ញាសា ៧ ទល់នឹង ៧ នាក់ នៅវិទ្យាល័យ ជាស៊ីម បឹងកេងកង ក្រោមការៀរបចំដោយសហព័ន្ធកីឡាបាល់ឱបកម្ពុជាប្រើប្រាស់ឧបត្ថម្ភប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសពិធីប្រគល់ជយលាភី និងមេដាយជូនកីឡាករ-កីឡាការិនី ព្រមទំាងបិទកការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកជាផ្លូវការនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ទុយ ប៉ុនហឿន អនុប្រធាននាយកដ្ឋានតំណាងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងលោក លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា និងអ្នកតំណាងក្រុមទំាង ៩ ក្រុម។

សម្រាប់លទ្ធផលការប្រកួតជាផ្លូវការ៖វិញ្ញាសា ៧ ទល់ ៧ នាក់កីឡាការិនី៖មេដាយមាសបានទៅលើក្រុមកីឡាការិនីបាល់ឱប PSE និងមេដាយប្រាក់បានទៅលើក្រុមកីឡាការិនីបាល់ឱប ខេត្តបាត់ដំបង។ វិញ្ញាសា ៧ ទល់ ៧ នាក់កីឡាករ មេដាយមាសបានទៅលើក្រុមកីឡាករបាល់ឱប Zebra មេដាយប្រាក់បានទៅលើ ក្រុមកីឡាករបាល់ឱប ក្របីព្រៃ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាករបាល់ឱប Antona។

ប្រភេទកីឡាបាល់ឱប កីឡាការិនីមានការរីកមច្រើនគួរឲ្យកត់សម្គាល់ ខណៈលោក លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជាកំពុងជំរុញ និងអភិឌ្ឍនកីឡាការិនីឲ្យមានក្រុមច្រើនចូលរួមតាមបណ្តាខេត្តនីមួយក្នុងប្រទេសកម្ពុជា ដោយសារកីឡាបាល់ឱបមិនសូវមានស្រី្តចូលរួមហ្វឹកហាត់ឡើយ។

ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ក្រុមកីឡាករ-កីឡាការិនីចំនួន ៩ ចូលរួមក្នុងនោះក្រុមកីឡាការិនីចំនួន ៣ ក្រុម និងក្រុមកីឡាករ ៦ នាក់ចែកចេញ ២ ពូល។ ក្រុមកីឡាការិនីរួមមាន ក្រុមកីឡាការិនីបាល់ឱប ខេត្តបាត់ដំបង ក្រុមកីឡាការិនីបាល់ឱប PSE និងក្រុមកីឡាការិនីបាល់ឱប Lotus។

ចំណែកក្រុមកីឡាករ ៦ នាក់ចែកចេញ ២ ពូល សម្រាប់ពូល A ក្រុមកីឡាករបាល់ឱប Zebra ក្រុមកីឡាករបាល់ឱប PSE និងក្រុមកីឡាករបាល់ឱប ព្រះស៊ីសុវត្ថិ និងពូល A ក្រុមកីឡាករបាល់ឱប ក្របីព្រៃ ក្រុមកីឡាករបាល់ឱប Antona និងក្រុមកីឡាករបាល់ឱប Kor Chul ៕

ដោយ៖លី ភីលីព

Most Popular

To Top