កីឡា

ក្រុមបាល់ទាត់កម្មករ និយោជិត ផ្នែកឃ្លាំង ក្លាយជាម្ចាស់ជើងឯក ការប្រកួតបាល់ទាត់ពានរង្វាន់ TSG CUP 2026

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ TSG CUP 2026 ដែលរៀបចំឡើងដោយក្រុមហ៊ុនឯកជន ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានបញ្ចប់ទីហើយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយក្រុមបាល់ទាត់កម្មករ និយោជិត ផ្នែកឃ្លាំង បានយកឈ្នះ ក្រុមរដ្ឋបាល និងធនធានមនុស្ស ក្លាយជាជើងឯករដូវកាលឆ្នាំ២០២៦។

ចំណែកចំណាត់ថ្នាក់លេខ២ បានទៅក្រុមរដ្ឋបាល និងធនធានមនុស្ស ក្រោយពីចាញ់ក្រុមកម្មករ និយោជិត ផ្នែកឃ្លាំងនៅវគ្គផ្តាច់ព្រ័ត្រ និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុមបាល់ទាត់ ដេរII។

ការប្រកួតខាងលើ មានការចូលរួមចំនួន៤ក្រុម ដែលមានកីឡាករ និងកីឡាការិនី ៦០រូប ដោយចាប់ផ្តើមពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ សុខភាព ស្មារតីសាមគ្គីភាព មិត្តភាព នៅកន្លែងការងារ និងដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងការប្រកួតនេះ មានការចូលរួមឧបត្ថម្ភដោយ San café & Cake, ក្រុមហ៊ុនផលិតសំលៀកបំពាក់Dai Ek Sport, តារាងបាល់ទាត់ VK Sport នេះបើតាម លោក យ៉ាំ ថៃសាន អ្នករៀបចំកម្មវិធី។

ក្រុមហ៊ុន Joint Force Sporting Goods (Cambodia) Co.,Ltd ជារោងចក្រកាត់ដេរសម្លៀកបំពាក់កីឡាមួយ ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ និងមានកម្មករ កម្មការិនី បម្រើការងារជាង១០០០នាក់ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

Most Popular

To Top