ជាហេតុការណ៍កើតឡើងភ្លាមៗ នៅក្រោយពេលដែល UEFA បានប្រកាសដាក់ទណ្ឌកម្មដល់ក្លឹបមេឃខៀវ Man City មិនឲ្យមានសិទ្ធក្នុងការចូលរួមប្រកួត Champion League ដល់ទៅ២រដូវកាលជាប់គ្នានោះក្លឹបយក្សអេស្បាញ Real Madrid ពេលនេះកំពុងចាប់ផ្តើមធ្វើការងារភ្លាម ដើម្បីចចារកីឡាករ Raheem Sterling ម្តងទៀត ។
ការចចារគ្នាជាច្រើនដងត្រូវបានបរាជ័យប៉ុន្តែលើកនេះ Real Madrid បានត្រៀមកញ្ចប់ប្រាក់ដល់ទៅ ១៨០ លានផោននិងលក្ខណ្ឌដ៏ច្រើនទៀតសម្រាប់កីឡាករ ដើម្បីធានាឲ្យមានការផ្ទេរមុនកីឡាករ សម្រេចចិត្តចាកចេញទៅក្លឹបណាផ្សេង ព្រោះជឿជាក់ថាកីឡាករល្បីៗ នឹងចាប់ផ្តើមចាកចេញពីទីនោះ ។
កីឡាករអង់គ្លេសវ័យ២៥ឆ្នាំរូបនេះនៅសល់កុងត្រារយៈពេល៣ឆ្នាំជាមួយនឹង Man City ជាមួយនឹងប្រាក់កម្រៃដល់ទៅ ៣០ ម៉ឺនផោនក្នុងមួយសប្តាហ៍ហើយ កាលពីវិច្ឆិកាកិច្ចចចារមួយ ដើម្បីបន្ថែមប្រាក់កម្រៃដល់កីឡាកររូបនេះ គឺអាចនឹងកើនឡើងដល់ទៅ ៤៥ ម៉ឺនផោនក្នុងមួយសប្តាហ៍ ៕
ប្រែសម្រួល៖ស៊ុនលី