The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអតីតគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Sam Allardyce បានបង្ហាញភាពជឿជាក់ថាក្លឹបបិសាចក្រហម Man UTD គួរតែសម្លឹងមើលកីឡាករ ខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់របស់ Brentford។
លោក Allardyce បានលើកឡើងបែបនេះថាក្លឹប Man UTD មិនគួរសម្លឹងមើលកីឡាករណាផ្សេងក្រៅតែពីខ្សែប្រយុទ្ធ Igor Thiago ដែលកំពុងលេងឲ្យ Brentford នោះទេប្រសិនបើពួកគេចង់ពង្រឹងតំបន់ប្រយុទ្ធឡើងវិញ។
បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះកំពុងបង្ហាញទំរង់លេងដ៏អស្ចារ្យឲ្យ Brentford និងកំពុងប្រជែងគ្រាប់បាល់ក្នុងលីគកំពូលជាមួយនឹងខ្សែប្រយុទ្ធ Erling Haaland ផងដែរ។
គួរឲ្យដឹងដែរថាចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Club Brugge ក្នុងតម្លៃខ្លួន៣០លានផោន មកគាត់អាចបង្ហាញទំរង់លេងយ៉ាងពេញចិត្ត សម្រាប់ក្លឹបដោយក្នុងរដូវកាលនេះអាចរកបានទៅដល់២៤គ្រាប់មកហើោយ៕
ប្រែសម្រួល៖ស៊ុនលី
