The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបហូឡង់ Ajax កំពុងត្រៀមរៀបចំផែនការក្នុងការចរចាជាមួយនឹងកីឡាករខ្សែបម្រើម្នាក់មកពីប្រទេសអេស្បាញ។
កីឡាករ Dani Ceballos បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Real Madrid កំពុងបានក្លាយទៅជាគោលដៅគួរឲ្យចាប់អារម្មណ៍សម្រាប់ក្លឹប Ajax ។
ក្លឹបម្ចាស់ជើងឯកហូឡង់ច្រើនសម័យនេះជឿជាក់ថាបទពិសោធជាច្រើនរបស់កីឡាករវ័យ២៩ឆ្នាំរូបនេះនឹងអាចជួយមកគ្រប់គ្រងក្រុមក្នុងនាមជាប្រធានក្រុមបានយ៉ាងល្អប្រសើរ៕
ប្រែសម្រួល៖ស៊ុនលី
