ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា ONE Championship បានដាក់ពាក្យបណ្តឹង តាមផ្លូវច្បាប់នៅប្រទេសថៃ ជប៉ុន និងសិង្ហបុរី ប្រឆាំងនឹងអ្នកប្រដាល់ជនជាតិថៃ Rodtang Jitmueangnon ពីបទរំលោភកិច្ចសន្យា ជាមួយនឹងស្ថាប័ននេះ។
ការបង្ហោះមួយបានចេញផ្សាយនៅលើទំព័រ Facebook របស់ខ្លួន ONE Championship Thailand ស្ថាប័ននេះបាននិយាយថា ខ្លួនបានចាប់ផ្តើមដំណើរការផ្លូវច្បាប់ នៅប្រទេសថៃ ជប៉ុន និងសិង្ហបុរី ប្រឆាំងនឹងលោក Rodtang ដែលមានឈ្មោះពិតថា Tinnakorn Srisawat អាយុ២៨ ឆ្នាំ ។
ONE បាននិយាយថា សកម្មភាពនេះ បានធ្វើឡើង បន្ទាប់ពីលោកបានធ្វើការរំលោភកិច្ចសន្យា ជាច្រើនលើកច្រើនសារ រួមទាំងការផ្សព្វផ្សាយព័ត៌មាន ដែលបង្កឲ្យមានការយល់ច្រឡំ និងការប្រើប្រាស់សេចក្តីថ្លែងការណ៍បរិហារកេរ្តិ៍។
ស្ថាប័ន នេះបានបន្តថា ខ្លួនបានខិតខំប្រឹងប្រែងជាប់លាប់ និងដោយស្មោះអស់ពីចិត្តដើម្បីធ្វើការជាមួយលោក Rodtang ហើយ ប៉ុន្តែបានអះអាងថា ការប៉ុនប៉ងរបស់ខ្លួន ត្រូវបានគេមិនអើពើច្រើនដង ដែលនាំឲ្យមានដំណើរការផ្លូវច្បាប់។
ជម្លោះនេះត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយនឹងមតិយោបល់ដែល លោក Rodtang បានធ្វើនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការផ្សាយផ្ទាល់មុនមួយ គាត់បាននិយាយថា កិច្ចសន្យារបស់គាត់ជាមួយ ONE បានផុត កំណត់រួចហើយ ហើយថា គាត់កំពុងពិនិត្យ មើលកិច្ចព្រមព្រៀងថ្មីមួយ ៕
