ប្រកួតបាល់ទាត់លីគកំពូលអង់គ្លេស យប់មិញរវាងគូធំ Man City និង Arsenal ដែលកំពុងមានពិន្ទុប្រកៀក ប្រកិតគ្នាខ្លាំងនៅកំពូលតារាង នោះបានរកឃើញលទ្ធផល។
ម្ចាស់ផ្ទះ Man City បានយកឈ្នះក្រុមភ្ញៀវ ទាំងប្រផិតប្រផោយ ក្នុងលទ្ធផល២ទល់នឹង១ យកបាន៣ពិន្ទុតាមកាន់ជិតខ្លាំង Arsenal នៅសប្តាហ៍នេះ។
២គ្រាប់ធ្វើបានដោយ Cherki នាទីទី១៦និងមួយគ្រាប់ទៀតដោយ Haaland នាទីទី៦៥ធ្វើឲ្យ Man City សប្តាហ៍មានពិន្ទុសរុប៦៧តាមពីក្រោយ Arsenal ដែលមាន៧០ពិន្ទុទាំងដែលនៅសល់១ប្រកួតទៀតនៅក្នុងដៃនៅឡើយ។
ឳកាសលើកពានរង្វាន់លីគកំពូលអង់គ្លេសជាលើកដំបូង របស់ Arsenal សម្រាប់រដូវកាលនេះ ហាក់ដូចជាបានកាន់ខិតឆ្ងាយ សាជាថ្មី ដូចរដូវកាលចាស់ ដែលខណៈដែលការប្រកួត នៅសេសសល់តិចតួចទៀតប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី
