យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona កំពុងតែត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ចេញកីឡាករយ៉ាងហោចណាស់៥នាក់នៅរដូវក្តៅខាងមុខនេះ។
ក្នុងនោះគេសង្កេតឃើញថាមានទាំងកីឡាករខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford និងកីឡាករខ្សែបម្រើ De Jong ផងដែរ។
ការរៀបចំផែនការកីឡាករដ៏គួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានគេមើលឃើញធ្វើឡើងបន្ទាប់ពី Barcelona បានខ្ទាតចេញពីពានរង្វាន់ Champions League ដោយស្នាដៃរបស់ AT Madrid កាលពីពេលថ្មីៗនេះ។
គេជឿជាក់ថាកីឡាករទាំងនោះបានផ្តល់ឥទ្ធិពលតិចតួចក្នុងការប្រកួតនាពេលកន្លងមកហើយព្រមទាំងមានឈ្មោះជាកីឡាករដែលមានប្រាក់កម្រៃខ្ពស់ផងដែរដូចជា De Jong មានទៅដល់៤០ម៉ឺនផោនក្នុងមួយសប្តាហ៍៕
ប្រែសម្រួល៖ស៊ុនលី
