កណ្តាល ៖ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យនៅក្រុងតាខ្មៅ មានក្រុមកីឡាករ-កីឡាការិនីក្រុងស្រុកទំាង ១៣ នៅទូទាំងខេត្តកណ្តាល ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើម រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥-២០២៦ មានចូលរួមច្រើនលើកសពីរំពឹងទុកលើ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មទំាង ១៣ បង្ហាញពីការរីកចម្រើនវិស័យកីឡាក្នុងខេត្ត ជាពិសេសឆ្នាំនេះមានកីឡាការិនីកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មចូលរួមច្រើន។

ការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន ៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕





ដោយ៖លី ភីលីព
