The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool និងតោខៀវ Chelsea ស្ថិតនៅក្នុងចំណោមក្លឹបធំៗទាំង៥ដែលកំពុងរងចាំមើលស្ថានការណ៍របស់អ្នកចាំទីម្នាក់របស់ក្លឹប Man City។
កីឡាករ James Trafford ដែលត្រូវបានគេជឿជាក់ថានឹងត្រូវចាកចេញពី Etihad ដើម្បីស្វែងរកឳកាសបង្ហាញខ្លួនញឺកញាប់ជាងមុននោះបានក្លាយទៅជាគោលដៅរបស់ក្លឹបធំៗទាំងនោះ។
ស្ថានការណ៍មិនទាន់ច្បាស់លាស់ប៉ុន្តែកីឡាករអ្នកចាំទីរូបនេះបានបង្ហាញទំរង់លេងដ៏ល្អក្នុងការប្រកួតពានរង្វាន់ផ្សេងៗនាពេលកន្លងមកក្នុងវ័យទើបតែ២២ឆ្នាំ។
ក្រៅតែពីក្លឹបធំទាំងពីរហើយគេសង្កេតឃើញមានក្លឹបផ្សេងទៀតនៅអង់គ្លេសផងដែរដែលកំពុងចាប់អារម្មណ៍កុងត្រាកីឡាកររូបនេះដូចគ្នា Newcastle, Aston Villa និង Spurs ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
