យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរថាក្លឹប Juventus បានត្រៀមខ្លួនរួចរាល់ហើយក្នុងការ ផ្តល់សំណើរទៅឲ្យកីឡាករ Bernardo Silva ។
កីឡាករជើងចាស់ប៉ទុយហ្គាលរូបនេះ បានក្លាយទៅជាកីឡាករ ដែលមិនមានតម្លៃខ្លួនឡើយ នៅរដូវក្តៅខាងមុខបន្ទាប់ ពីបានសម្រេចចិត្តចាកចេញពីក្លឹប Man City ។
គួរឲ្យដឹងដែរថាកីឡាករ Silva បានចូលរួមជាមួយនឹង Man City តាំងពីឆ្នាំ២០១៧ពីក្លឹប Monaco ហើោយចាប់តាំងពីពេលនោះ មកគាត់បានជួយក្លឹបឲ្យលើក ពានរង្វាន់ប្រមាណជា១៩មកហើយសម្រាប់ Man City។
ក្រៅតែពីក្លឹប Juventus បច្ចុប្បន្នក៏មានក្លឹបជាច្រើនកំពុងព្យាយាមចរចា ជាមួយនឹងភ្នាក់ងារកីឡាករផងដែរ ក្នុងនោះក៏មានទាំងក្លឹបអ្នកមានបុណ្យ Barcelona ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
