វ៉ាស៊ីនតោន៖ នាវាផ្ទុកយន្តហោះទីបីរបស់សហរដ្ឋអាមេរិក គឺនាវា USS George H.W. Bush ថ្នាក់ Nimitz និងនាវាចម្បាំងអមដំណើររបស់វា បានទៅដល់តំបន់ទទួលខុសត្រូវរបស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ដែលត្រួតពិនិត្យប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ាហេីយ នេះបើយោងតាមការប្រកាសរបស់បញ្ជាការកាលពីថ្ងៃព្រហស្បតិ៍។
នាវា USS George H.W. Bush ដែលបានចាកចេញពីស្ថានីយ៍កងទ័ពជើងទឹក Norfolk ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិកនៅចុងខែមីនា បច្ចុប្បន្នកំពុងស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ។
នាវាផ្ទុកយន្តហោះពីរគ្រឿងផ្សេងទៀតដែលបានដាក់ពង្រាយរួចហើយនៅតំបន់មជ្ឈិមបូព៌ា គឺនាវា USS Abraham Lincoln និងនាវា USS Gerald R. Ford មានទីតាំងនៅសមុទ្រអារ៉ាប់ និងសមុទ្រក្រហមរៀងៗខ្លួន នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
យោងតាមការចុះផ្សាយរបស់ CNN ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់បានឧ្យដឹងថា គិតត្រឹមថ្ងៃចន្ទ នៅពេលដែលនាវា USS George H.W. Bush កំពុងធ្វើដំណើរ កងទ័ពជើងទឹកសហរដ្ឋអាមេរិក មាននាវាចម្បាំងចំនួន ១៩ គ្រឿងនៅមជ្ឈិមបូព៌ា រួមទាំងនាវាផ្ទុកយន្តហោះចំនួន ២ គ្រឿង និងនាវាចំនួន ៧ គ្រឿងនៅមហាសមុទ្រឥណ្ឌា។
កងកម្លាំងសហរដ្ឋអាមេរិក បានបង្វែរទិសដៅនាវាយ៉ាងហោចណាស់ចំនួន ៣៣ គ្រឿងទៅកាន់ ឬមកពីកំពង់ផែអ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស គិតត្រឹមថ្ងៃព្រហស្បតិ៍ ចាប់តាំងពីពួកគេបានចាប់ផ្តើមអនុវត្តការបិទផ្លូវនៅថ្ងៃទី ១៣ ខែមេសា។
ពួកគេក៏បានដំណេីរនាវាយ៉ាងហោចណាស់ចំនួន ៣គ្រឿងផងដែរ រួមទាំងពីរគ្រឿងនៅមហាសមុទ្រឥណ្ឌា ដែលមានចម្ងាយប្រហែល ២០០០ ម៉ាយពីឈូងសមុទ្រពែរ្ស៕
ប្រែសម្រួល ឈូក បូរ៉ា
