កណ្តាល ៖ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន សេរីភាព និងក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ បន្ទាប់ពីទំាង ២ ក្រុមបានយកឈ្នះលើគូប្រកួតនៅទីលានបាល់ទាត់ខេត្តកណ្តាល ក្រុងតាខ្មៅ រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ការប្រកួតនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន សេរីភាព បានយកឈ្នះក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន សំពៅពូន ក្នុងលទ្ធផលប្ចេកទេស ៤ ទល់នឹង ០ ខណៈក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ បានយកឈ្នះក្រុមក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកស្លែង ក្នុងលទ្ធផលប្ចេកទេស ៥ ទល់នឹង ១ ។ ដូច្នេះក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន សេរីភាព និងក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ឡើងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកម្ចាស់ជើងឯក ចំណែក ក្រុមក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកស្លែង និងក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន សំពៅពូន ដណ្តើមយកចំណាត់ថ្នាក់លេខ ៣ ។

ការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥-២០២៦ មានចូលរួមច្រើនលើកសពីរំពឹងទុកលើ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មទំាង ១៣ បង្ហាញពីការរីកចម្រើនវិស័យកីឡាក្នុងខេត្ត ជាពិសេសឆ្នាំនេះមានកីឡាការិនីកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មចូលរួមច្រើន៕

ដោយ៖លី ភីលីព
