តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានឧ្យដឹងថា ជនស៊ីវិល មានចំនួនប្រហែល ៤៥ ភាគរយនៃអ្នកដែលត្រូវ បានសម្លាប់ក្នុងអំឡុង ពេលសង្គ្រាមរយៈពេល ៤០ ថ្ងៃជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ បានរាយការណ៍ថា ចំនួនអ្នកស្លាប់សរុបមានចំនួន ៣.៤៦៨ នាក់ ក្នុងនោះជនស៊ីវិលចំនួន ១.៤៦០ នាក់។
លោក Jamshid Nazmi ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធាន មូលនិធិកិច្ចការទុក្ករបុគ្គល និងអតីតយុទ្ធជនអ៊ីរ៉ង់ បានផ្តល់តួលេខនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេអេរ៉ង់ នេះបើយោងតាម IRNA។
លោកបានលេីកឡេីងថា ជនស៊ីវិលដែលបានស្លាប់រួមមានស្ត្រី បុរស កុមារ និងមនុស្សចាស់ ហើយបានបន្ថែមថា ពលរដ្ឋនៃប្រទេសលីបង់ ប៉ាឡេស្ទីន អ៊ីរ៉ាក់ និងប៉ាគីស្ថាន ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
