កីឡា

Sesko និង Sesko សុតបញ្ចូលទីបាន១គ្រាប់ ម្នាក់ជួយឲ្យ Man UTD បន្តឈរលេខ៣ដដែល

ការប្រកួតលីគកំពូលអង់គ្លេស យប់មិញក្នុងទឹកដីរបស់ Man UTD ជាមួយនឹងក្រុមភ្ញៀវ Brentford បានបញ្ចប់ទៅដោយលទ្ធផល២ទល់នឹង១។

គ្រប់គ្រងបាល់បានច្រើន ក៏ពិតមែនប៉ុន្តែ Brentford មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះបានឡើយ រហូតដល់នាទីទី៨៧ ទើបអាចរកបាន១គ្រាប់ប៉ុណ្ណោះ នៅក្នុងការប្រកួត។

ម្ចាស់ផ្ទះ Man UTD អាចរកគ្រាប់បាល់ បានដំបូងតាំងតែពីនាទីទី១១ដោយកីឡាករប្រេស៊ីល Casemiro និង១គ្រាប់ទៀតដោយកីឡាករខ្សែប្រយុទ្ធ Sesko នាទីទី៤៣។

៣ពិន្ទុនេះធ្វើឲ្យ Man UTD អាចបន្តឈរនៅលេខរៀងទី៣ ក្នុងតារាងមាន៦១ពិន្ទុពីលើក្រុមហង្សក្រហម Liverpool ដែលមានត្រឹមតែ៥៨ពិន្ទុ ក្នុងចំនួនប្រកួតស្មើគ្នា៕

ប្រែសម្រួល៖ស៊ុនលី

\

Most Popular

To Top