កីឡា

លោក កាង ដែនពិសិដ្ឋ៖ កីឡាករ-កីឡាការីនីចំនួន ៦នាក់ ចាប់ផ្តើមការប្រកួតវគ្គជម្រុះនៃការប្រកួត “6th Asain Beach Games Sanya 2026” នៅចិន

ភ្នំពេញ ៖លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសកីឡាចំបាប់កម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ កីឡាករ-កីឡាការីនីចំនួន ៦ នាក់ របស់សហព័ន្ធកីឡាចំបាប់កម្ពុជានឹងធ្វើការប្រកួតវគ្គជម្រុះជាផ្លូវការក្នុងព្រឹត្តិការណ៍កា រប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” ដែលប្រព្រឹតទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

លោក គ្រូបង្វឹកជម្រើសកីឡាចំបាប់កម្ពុជា បានបន្តថា ការប្រកួតវគ្គជម្រុះលើវិញ្ញាសានីមួយៗ មានកីឡាករ-កីឡាការីនី តិចបំផុតចំនួន ៧នាក់ឡើងទៅ។ ចំណែកក្រុមអត្តពលិកកម្ពុជា ៦នាក់រួមមានកីឡាការិនី ជា កញ្ញា ប្រកួតលើប្រភេទទម្ងន់ក្រោម ៧០កីឡូក្រាម កីឡាការិនី ជឿន សី្រឡាន ប្រកួតលើប្រភេទទម្ងន់ក្រោម ៦០កីឡូក្រាម កីឡាការិនី ឌិត សំណាង ប្រកួតលើប្រភេទទម្ងន់ក្រោម ៥០កីឡូក្រាម កីឡាករ ហេង វុទ្ធី ប្រកួតលើប្រភេទទម្ងន់ក្រោម ៩០កីឡូក្រាម កីឡាករ ហេង រ័ត្តថា ប្រកួតលើប្រភេទទម្ងន់ក្រោម ៨០ កីឡូក្រាម និង កីឡាករឈឿន ឈាង ប្រកួតលើប្រភេទទម្ងន់ក្រោម ៧០កីឡូក្រាម។

ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី “Asain Beach Games” ត្រូវបានធ្វើឡើងជាលើកដំបូងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០០៨ បន្ទាប់មកព្រឹត្តិការណ៍នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ (២០១០) ទីក្រុងហៃយ៉ាង ប្រទេសចិន (២០១២) ទីក្រុងភូកេត ប្រទេសថៃ (២០១៤) និង ទីក្រុងដាណាង ប្រទេសវៀតណាម (២០១៦)៕

ដោយ៖លី ភីលីព

Most Popular

To Top