យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹប Juventus បានត្រៀមខ្លួនរួចជាសេ្រចហើយ ក្នុងការពន្លឿនផែនការជាយូរណាស់ មកហើយរបស់ខ្លួនក្នុងការចរចា ខ្សែប្រយុទ្ធអង់គ្លេសម្នាក់មកពីលីគបារាំង។
កីឡាករ Mason Greenwood បានក្លាយទៅជាគោលដៅ របស់ក្លឹប Juventus ជាយូរមកហើយនិងជឿជាក់ថា នឹងអាចមើលឃើញលទ្ធផល នៃការចរចាគ្នានៅរដូវកាល ក្រោយនេះហើយបើមិនមានអ្វីប្រែប្រួល។
Marseille ដែលបច្ចុប្បន្នជាក្លឹបរបស់ Greenwood ក៏បានសម្រេចចិត្តប្រកាសបង្ហាញ អំពីតម្លៃខ្លួនរបស់កីឡាករផងដែរ ដើម្បីឲ្យការចរចាកាន់តែដំណើរការទៅមុខ។
ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ ជាអតីតកីឡាករ របស់ក្លឹបបិសាចក្រហម Man UTD ដែលធ្លាប់មានបញ្ហាទោស ទណ្ឌកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែក្រោយពេលត្រឡប់ មកប្រកបបាល់អាជីពវិញជាមួយនឹង Marseille គាត់បានបង្ហាញទំរង់លេងកាន់តែល្អប្រសើរ ជាងមុនរហូតមក៕
ប្រែសម្រួល៖ស៊ុនលី
