យោងតាមការចេញផ្សាយរបស់ The Goal អតីតកីឡាករវិរៈបុរសរបស់ក្លឹប Arsenal លោក Ray Parlour បានបង្ហាញការយល់ឃើញថាក្លឹបគួរតែទិញកីឡាករម្នាក់មកសម្រាប់តំបន់ប្រយុទ្ធនាពេលខាងមុខ។
ប្រភពដដែលបានសរសេរទៀតថា អតីតកីឡាករ ខ្សែបម្រើឆ្នើមរបស់ក្លឹបរូបនេះចង់ឲ្យ Arsenal សម្រេចចិត្តលក់ Gabriel Jesus ចេញនៅរដូវក្តៅខាងមុខនេះ ហើយជំនួសមកវិញ ដោយការទិញយកខ្សែប្រយុទ្ធ Julan Alvarez វិញដើម្បីពង្រឹងតំបន់ប្រយុទ្ធជួរមុខរបស់ខ្លួន។
បច្ចុប្បន្នកីឡាករ Jesus អាចបង្ហាញខ្លួនបានត្រឹមតែ២៦ដងប៉ុណ្ណោះ គិតត្រឹមរដូវកាលនេះអាចស៊ុតបញ្ចូលទីបានត្រឹមតែ ៥គ្រាប់និងជួយមិត្តរួមក្រុមបាន២ ដងខណៈដែលកុងត្រានៅសេសសល់១ឆ្នាំប៉ុណ្ណោះជាមួយនឹង Arsenal ៕
ប្រែសម្រួល៖ស៊ុនលី
