ព័ត៌មានអន្តរជាតិ

អតីតតារា K-pop នាង Jang Hyo-gyeong លាតត្រដាងការពិតដ៏ជូរចត់អំពី ‘Sugar Daddies’

កូរ៉េខាងត្បូង៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រី Jang Hyo-gyeong អតីតសមាជិកក្រុមចម្រៀងនារីកូរ៉េខាងត្បូង K-pop Ariaz បានលាតត្រដាងការពិតនៅពីក្រោយអ្វីដែលហៅថា “Sugar Daddies” របស់ឧស្សាហកម្ម K-pop។

នាង Jang បាននិយាយលើវីដេអូមួយដែលមានចំណងជើងថា “ក្នុងនាមជាអតីតតារា Kpop ចូរយើងនិយាយអំពី ‘Sugar Daddies'” បានបង្ហោះនៅលើឆានែល YouTube របស់នាងកាលពីខែមុនថា វាជាប្រធានបទដ៏រសើបមួយ ប៉ុន្តែខ្ញុំចង់ចែករម្លែកអ្វីដែលពិតជាកើតឡើងនៅពីក្រោយឆាក។

ខ្ញុំពិតជាបានឃើញស្ថានភាពដ៏ច្របូកច្របល់មួយចំនួនកាលពីខ្ញុំនៅជាតារា ហើយខ្ញុំមិននិយាយអំពីភ្នាក់ងារធំៗដែលអ្នកស្គាល់នោះទេ។ ពួកគេមានការវិនិយោគផ្ទៃក្នុងយ៉ាងច្រើនសម្រាប់តារារបស់ពួកគេ។

សមាជិកម្នាក់នៃក្រុមហ៊ុនមួយផ្សេងទៀត នាងបានបន្តថា កំពុងណាត់ជួបជាមួយនាយកប្រតិបត្តិរបស់ពួកគេ ទោះបីជាមានគម្លាតអាយុច្រើនក៏ដោយ ហើយដូចម្ដេចក៏ដោយ នាងតែងតែទទួលបានតួនាទីច្រើនបំផុត ហើយឈរនៅចំកណ្តាល ទោះបីជាជំនាញរបស់នាងមិនសូវល្អក៏ដោយ។ ពាក្យចចាមអារ៉ាមបានរីករាលដាលពាសពេញឧស្សាហកម្ម។

នេះបើយោងតាមនាង Jang បានបន្តថា ទំនាក់ទំនងនេះមិនត្រឹមតែបញ្ចប់ជាមួយតារាល្បីៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពង្រីកដល់ “អ្នកហ្វឹកហាត់ និងតារាសម្តែងថ្មីថ្មោងផងដែរ”។

លោក Jang បានបញ្ជាក់ថា មិត្តភក្តិម្នាក់របស់ខ្ញុំត្រូវបានកាត់ចេញពីក្រុមអ្នកហ្វឹកហាត់របស់នាង ប៉ុន្មានថ្ងៃក្រោយមក បុគ្គលិកជាន់ខ្ពស់ម្នាក់នេះពីក្រុមហ៊ុនរបស់នាងបានសុំឲ្យនាងជួប។ ពេលនាងទៅដល់ទីនោះ គាត់បានបញ្ជាទិញភេសជ្ជៈ ហើយចាប់ផ្តើមធ្វើខ្លួនចម្លែកៗ។ នាងបានទូរសព្ទទៅឪពុកម្តាយរបស់នាង ដើម្បីឲ្យនាងអាចចាកចេញបាន បន្ទាប់ពីនោះ នាងគ្រាន់តែបោះបង់ចោលការក្លាយជាតារាល្បីៗ៕

Most Popular

To Top