ព័ត៌មានអន្តរជាតិ

នាង Suzy និងនាង YoonA ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នៅពេលស្លៀករ៉ូបដូចគ្នាក្នុងកម្មវិធី “62nd Baeksang Arts Awards”

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែង នាង Suzy និងនាង YoonA សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង Girls’ Generation ដ៏ល្បីល្បាញបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាទាំង ២នាក់ត្រូវបានគេប្រទះឃើញស្លៀករ៉ូបដូចគ្នាក្នុងព្រឹត្តិការណ៍តែមួយ។

នៅថ្ងៃទី  ខែឧសភា កម្មវិធី “62nd Baeksang Arts Awards” បានធ្វើឡើង ហើយមុនពេលពិធីចាប់ផ្តើម កម្រាលព្រំក្រហមមួយត្រូវបានធ្វើឡើង។ នាង Suzy បានបង្ហាញខ្លួន ហើយក្នុងនាមជាពិធីការិនី នាងពិតជាបានភ្លឺចែងចាំងក្នុងរ៉ូបពណ៌ផ្កាឈូកស្លេក ជាមួយនឹងគ្រឿងអលង្ការប្រាក់ដិត។

យ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធើណតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញថា នាងYoonA សមាជិកក្រុម Girls’ Generation ក៏ស្លៀករ៉ូបដូចគ្នាដែរ ប៉ុន្តែគ្រាន់តែស្លៀកពណ៌ខ្មៅប៉ុណ្ណោះ។

នៅពេលរូបថតត្រូវបានចេញផ្សាយ អ្នកលេងអ៊ីនធើណេតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែវាជារ៉ូបដូចគ្នា ដោយឆ្ងល់ថា តើវាត្រូវបានធ្វើឲ្យកើតឡើងដោយរបៀបណា។ ទោះបីជាអ្នកលេងអ៊ីនធើណេតភាគច្រើនគិតថា រ៉ូបនោះមើលទៅស្អាតក៏ដោយ មនុស្សជាច្រើនគិតថាវានឹងសាកសមនឹងតារាទាំងពីររូបនេះជាង ប្រសិនបើពួកគេបានប្តូរពណ៌ ដើម្បីឲ្យនាង Suzy ស្លៀកពណ៌ខ្មៅ និងនាង YoonA ស្លៀកពណ៌ផ្កាឈូក៕

Most Popular

To Top