កីឡា

Arsenal យកជ័យជំនះបាន ៣ពិន្ទុទាំងលំបាកប៉ះ West Ham បន្តឳកាសលើកពានអង់គ្លេស

ប្រកួតយប់មិញនេះក្នុងទឹកដី របស់ West Ham ក្រុមភ្ញៀវកាំភ្លើងធំ Arsenal បានព្យាយាមយ៉ាងខ្លាំង ដើម្បីស្វែងរក៣ពិន្ទុបន្តលទ្ធភាព ក្នុងការលើកពានរង្វាន់លីគកំពូលអង់គ្លេស ឲ្យបាននៅរដូវកាលនេះ ក្រោយខកខានជាយូរឆ្នាំណាស់មកហើយ។

យប់មិញនេះសំណាងល្អដែល Arsenal អាចស៊ុតបាន១គ្រាប់ គត់ដោយកីឡាករLeandro Trossardនិងជួយឲ្យក្រុមរកបាន ៣ពិន្ទុបានសម្រេច។

Arsenal បច្ចុប្បន្នបន្តមាន៧៩ ពិន្ទុឈរ នៅកំពូលតារាង តាមពីក្រោយដោយ Man City ដែលមាន៧៤ពិន្ទុ ដែលនៅសល់មួយប្រកួតក្នុងដៃ ។

យ៉ាងណាក្តីលទ្ធផលចុងក្រោយថាតើក្រុមណា នឹងលើកពានរង្វាន់គឺ នៅសល់តែ២ទៀតប៉ុណ្ណោះខណៈដែល Arsenal ក៏នឹងត្រូវប្រកួតលើកពាន Champions League ផងដែរប៉ះនឹង PSG៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top