ម៉ាឡេស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្លឹបបាល់ទាត់ម៉ាឡេស៊ី Johor Darul Ta’zim FC បានតាមស្មើកំណត់ត្រាពិភពលោកសម្រាប់កំណត់ត្រាមិនចាញ់យូរបំផុតក្នុងលីគជាតិ បន្ទាប់ពីបានយកឈ្នះក្រុម Kelantan ការប្រកួតចុងក្រោយនៃលីគម៉ាឡេស៊ី Super League (MSL)។
ជ័យជម្នះនៅថ្ងៃទី ១០ ខែឧសភា មានន័យថា JDT បានបញ្ចប់រដូវកាលដោយមិនចាញ់ក្នុង ២៤ ប្រកួត ហើយនេះធ្វើឲ្យកំណត់ត្រាមិនចាញ់របស់ពួកគេក្នុង MSL ដល់ ១០៨ ស្មើនឹងកំណត់ត្រាពិភពលោកដែលកំណត់ដោយក្លឹប Ivory Coast ASEC Mimosas រវាងឆ្នាំ ១៩៨៩ និង១៩៩៤។
ក្លឹប Johor ក៏បានបញ្ចប់រដូវកាលជាមួយនឹងការលេងដ៏លេចធ្លោក្នុងស្រុករបស់ពួកគេ ដោយបានយកឈ្នះក្រុម Kelantan ១៤-១។ នេះគឺជាកំណត់ត្រាជ័យជម្នះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ MSL ដោយលើសពីកំណត់ត្រារបស់ JDT ឈ្នះ ១០-០ ទល់នឹង DPMM ខែតុលា ឆ្នាំ ២០២៥។
ខ្សែប្រយុទ្ធប្រេស៊ីល Bergson Da Silva រកបាន ៦ គ្រាប់នៃការប្រកួតចុងក្រោយ ខណៈកីឡាករ Manuel Hidalgo រកបាន ៣ គ្រាប់។ កីឡាករ Antonio Glauder, Stuart Wilkin, Yago Cesar, Syamer Kutty Abba និង Alberto Diaz ម្នាក់ៗបានរួមចំណែករកគ្រាប់បាល់បានម្នាក់មួយគ្រាប់។ ក្រុម Kelantan រកបានតែគ្រាប់បាល់លួងចិត្តមួយគ្រាប់នៅនាទីទី ៦៤ ៕
