យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Serhou Guirassy ដែលកំពុងលេងឲ្យក្លឹប Dortmund បានធ្វើការសម្រេចចិត្តរួចទៅហើយ អំពីអនាគតរបសខ្លួនជាមួយនឹងក្លឹប។
ទោះបីជាមានកុងត្រា រហូតទៅដល់ឆ្នាំ២០២៨ ក្តីប៉ុន្តែខ្សែប្រយុទ្ធអាហ្វ្រិករូបនេះបានបង្ហាញថា មិនសូវជាសប្បាយចិត្តនោះទេ ក្នុងការលេងឲ្យក្រុមនៅពេលនេះ ជាពិសេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់តាកតិក ក្នុងការប្រកួតដែលដឹកនាំដោយគ្រូបង្វឹកលោក Niko Kovac។
បង្ហាញខ្លួនបាន២រដូវកាលនៅទឹកដី Dortmund កីឡាករ Guiassy បានក្លាយខ្លួនជាកីឡាករឆ្នើមប្រចាំក្រុម ។ កាលពីឆ្នាំ២០២៤កីឡាកររូបនេះបានផ្ទេរមកចូលរួមក្លឹប Dortmund ក្នុងតម្លៃខ្លួន១៨លានអឺរ៉ូពីក្លឹប VfB Stuttgart ដោយអាចស៊ុតបញ្ចូលទី៥៩គ្រាប់និងជួយមិត្តរួមក្រុមរកបាន១៥គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនទាំង៩៥លើក៕
ប្រែសម្រួល៖ស៊ុនលី
