យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ប្រធានក្លឹប Real Madrid លោក Florentino Perez បានចេញមកបញ្ជាក់ អំពីព័ត៌មាន នៃការដោះដូរកីឡាករ ខ្សែប្រយុទ្ធជួរមុខ Erling Haaland របស់ក្លឹប Man City។
ចំពោះការឆ្លើយតប លោក Florentino លោកពុំបានធ្វើការ បដិសេធអំពីកិច្ចការងារនេះទេ ដោយបានអះអាងថា លោកពិតជាចង់បាន Haaland មករួមក្លឹបនៅពេលខាងមុខនេះ។
ខ្សែប្រយទ្ធនរវេសដែលមានកុងត្រា ទៅដល់ឆ្នាំ២០៣៤មិនមែនជាកីឡាករ ដែលមានតម្លៃខ្លួនធូរថ្លៃពេក នោះទេក្រោយពេលដែលបានផ្ទេរមកចូលរួម Man City កាលពីឆ្នាំ២០២២ក្នុងតម្លៃខ្លួនប្រមាណជា៦០លានអឺរ៉ូ។
រយៈពេល៥០ប្រកួតចុងក្រោយនេះ កីឡាករខ្សែប្រយុទ្ធ Haaland អាចរកគ្រាប់បាល់បានទៅដល់ ៣៧គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន៨គ្រាប់ផ្សេងទៀត នៅគ្រប់ការប្រកួតទាំងអស់៕
ប្រែសម្រួល៖ស៊ុនលី
