កីឡា

Man City និង PSG តាមចែចូវ Federico Valverde ខណៈបញ្ហានៅបន្តជាមួយ Real Madrid

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែបម្រើ Federico Valverde ដែលកំពុងមានបញ្ហាជាមួយនឹងក្លឹប Real Madrid នោះនឹងប្រហែល ជាមិនអាចបន្តលេង នៅអេស្បាញទៀតឡើយ។

ខណៈនេះមានក្លឹបជាច្រើនដែលកំពុងចរចា និងចាប់អារម្មណ៍ជាមួយ នឹងកុងត្រា របស់កីឡាករអ៊ុយរ៉ាហ្គាយរូបនេះ ក្នុងនោះមានទាំង Arsenal និង Man UTD ហើយចុងក្រោយនេះក៏មាន លេចឬទាំងក្លឹប Man City និង PSG ផងដែរ។

ស្ថានភាពមិនច្បាស់លាស់ ជាមួយនឹង Real Madrid មកដល់ពេលនេះគេបាន មើលឃើញដែរថា កីឡាករត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីកីឡាករ ដែលត្រូវលក់ចេញផងដែរ របស់ក្លឹបដែលវាបានបង្កការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ក្រុមអ្នកគាំទ្រ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top