កីឡា

កីឡាករខ្សែបម្រើស្លាបជប៉ុន Mitoma របស់ជប៉ុន មានភាពមិនច្បាស់លាស់ សម្រាប់ព្រឹត្តិការណ៍ World Cup

ទីក្រុងឡុងដ៍ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា កីឡាករខ្សែបម្រើស្លាបជប៉ុន Kaoru Mitoma មានការសង្ស័យយ៉ាងខ្លាំង សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក ឆ្នាំ២៩២៦ “ World Cup 2026” បន្ទាប់ពីត្រូវបានដកចេញ ពីការប្រកួត Premier League ២ លើកចុងក្រោយរបស់ក្រុម Brighton ក្នុងរដូវកាលនេះ។

កីឡាករ Mitoma បានរងរបួសសរសៃពួរ ក្នុងអំឡុងពេលជ័យជម្នះ ៣-០ របស់ក្រុម Brighton លើក្រុម Wolves កាលពីចុងសប្តាហ៍មុន។

គ្រូបង្វឹកជប៉ុន Hajime Moriyasu នឹងដាក់ឈ្មោះក្រុម World Cup របស់លោកនៅថ្ងៃសុក្រ ហើយការអវត្តមានរបស់កីឡាករ Mitoma ដែលបានរកគ្រាប់បាល់ជ័យជម្នះក្នុងជ័យជម្នះ ១-០ របស់ក្រុម Samurai Blue លើក្រុមអង់គ្លេសនៅ Wembley កាលពីខែមីនា នឹងជាការខកចិត្តយ៉ាងខ្លាំងចំពោះក្តីសង្ឃឹមរបស់ជប៉ុនក្នុងការឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយជាលើកដំបូង។

លោក Fabian Hurzeler គ្រូបង្វឹកក្រុម Brighton បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទាក់ទងនឹងព្រឹត្តិការណ៍ World Cup ខ្ញុំមិនទាន់ប្រាកដនៅឡើយទេ ។ យើងនឹងទាក់ទងជាមួយសហព័ន្ធជប៉ុន យើងពិតជាត្រូវអត់ធ្មត់ជាមួយនឹងរបួសនេះ យើងមិនអាចផ្តល់កាលវិភាគ ច្បាស់លាស់បានទេ។ លោកនឹងខកខានការប្រកួតពីរលើករបស់យើង។ នោះជារឿងដ៏សោកសៅសម្រាប់ Kaoru។ គាត់ស្ថិតក្នុងទម្រង់លេងល្អ ហើយមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើការសម្តែងរបស់យើង។

ជប៉ុននឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេទល់នឹងហូឡង់នៅទីក្រុង Arlington រដ្ឋ Texas នៅថ្ងៃទី ១៤ ខែមិថុនា ហើយពួកគេក៏នឹងត្រូវ ប្រកួតជាមួយទុយនីស៊ី និងស៊ុយអែតក្នុងពូល F ៕

Most Popular

To Top