ភ្នំពេញ ៖ ក្រុមកីឡាបាល់ឱប គោព្រៃកម្ពុជាចំនួន ២ របស់សហព័ន្ធកីឡាបាល់ឱបកម្ពុជាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះបានធ្វើដំណើរ តាមរថយន្តពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឆ្ពោះទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីចូរលួមព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ឱបជ្រើសរើសពានរង្វាន់ឥណ្ឌូចិន ឆ្នាំ២០២៦ “Indochina Cpu 2026” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការជូនដំណើរពីសំណាក់លោក លន់ សាមឺឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា ។

លោក ពេជ្រ រតនា អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ឱបកម្ពុជា បានបញ្ជូនកីឡាករបាល់ឱបចំនួន ២ ក្រុម គឺក្រុមបាល់ឱបតំណាង សហព័ន្ធកីឡាបាល់ឱប កម្ពុជា និង ក្រុម Phnom Penh Social Rugby Club ដើម្បីព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ឱប ជ្រើសរើសពានរង្វាន់ឥណ្ឌូចិន ឆ្នាំ២០២៦ “ Indochine Cup 2026” ។

ក្រុមកីឡាបាល់ឱប គោព្រៃ កម្ពុជាធ្វើការហ្វឹកហាត់លើកចុងក្រាយ មុននឹងចេញដំណើរចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ឱបជ្រើសរើស ពានរង្វាន់ឥណ្ឌូចិន ឆ្នាំ២០២៦ “Indochina Cpu Saign 2026” នៅប្រទេសវៀតណាម ហើយក្រុមនេះចេញដំណើរពីប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែឧសភា ដោយសារយើងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៦ និង១៧ ខែឧសភា ឆ្នាំ២០២៦ ។

ការប្រកួតនេះក្រុមកីឡាបាល់ឱបមកពី ៤ ក្រុម គឺក្រុមកីឡាបាល់ឱបគោព្រៃកម្ពុជាមានចំនួន ២ ក្រុម គឺក្រុម Rahus (ពីភ្នំពេញ) និថ CFR (ក្រុមតំណាងសហព័ន្ធ) (ពីភ្នំពេញ) និងក្រុមម្ចាស់ផ្ទះវៀតណាមមានចំនួន២ ក្រុមដែរ គឺ1. 3. Saigon Geckos (វៀតណាម) និងHanoi Dragons (វៀតណាម)។

លោក អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានបញ្ជាក់ថា ក្រុមកីឡាបាល់ឱប គោព្រៃ កម្ពុជា បានចាប់ផ្តើមហ្វឹកហាត់ យ៉ាងសកម្មភាព ដើម្បីពង្រឹងសមត្ថភាពក្រុមកីឡាយើង មុនចូលរួមការប្រកួតលើកនេះ ។ សកម្មភាពហ្វឹកហាត់ទំាំងនេះ លោកចង់ឲ្យកីឡាករ កាន់តែស្គាល់ចិត្ត ស្គាលថ្លើមគ្នាទៅវិញទៅមក ព្រមទំាំងកាន់តែឲ្យស៊ីចង្វាក់ ក្នុងការប្រកួតជាផ្លូវការ៕



