កីឡា

លោក គួច ហុងជៀក ៖ ក្លិបកីឡាហាប់គីដូ សាលាស្មាតស្តាតអន្តរជាតិ ការសម្រួចទិសដៅអភិវឌ្ឍន៍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត

ខេត្តកណ្តាល ៖ លោក គួច ហុងជៀក ប្រធានទីស្តីសហព័ន្ធកីឡាហាប់គីដូកម្ពុជាតំណាងឲ្យឧញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូ លោក គង់ ចាន់ធីណា អគ្គលេខាធិការនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២២៦ បានអញ្ជើញចូលរួមជាកិត្តយស ក្នុងពិធីបើកសម្ពោធក្លិបកីឡាហាប់គីដូ សាលាស្មាតស្តាតអន្តរជាតិ ហ្វឹកហាត់ជូនសិស្សានុសិស្ស និងក្មួយៗនៅបរិវេណសាលាស្មាតស្តាតអន្តរជាតិ ស្ថិតភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាលក្រោម ការសហការរវាងសហព័ន្ធខ្មែរ កីឡាហាប់គីដូ និងសាលាស្មាតស្តាតអន្តរជាតិ ដើម្បីជំរុញ និងអភិឌ្ឍធនធាន មនុស្សលើប្រភេទកីឡាហាប់គីដូ ។

លោក គួច ហុងជៀក ប្រធានទីស្តីសហព័ន្ធ កីឡាហាប់គីដូកម្ពុជា បានមានប្រសាសន៍ថា យោងតាមផែនការមេ របស់សហព័ន្ធក្នុងពង្រីកក្លិបកីឡាហាប់គីដូតាមសាលារៀងរដ្ឋ និងសាលារៀនឯកជន (អន្តរជាតិ) ក្នុងគោលបំណងបញ្ជៀក ចូលកម្មវិធីសិក្សាជាមួយវិស័យកីឡា ពីព្រោះក្រសួងអប់រំយុវជន និងកីឡាបានជំរុញ ឲ្យសាលារៀងរដ្ឋ និងសាលារៀនឯកជនឲ្យសិស្សានុសិស្សលេងកីឡាក្នុងម៉ោងសិក្សា និងក្រៅសិក្សា។ សព្វថ្ងៃនេះសហព័ន្ធកំពុងសំឡឹងក្នុងការបណ្តុះបណ្តាលធនធានមនុស្សដោយផ្តោតលើកុមារ និងយុវវ័យ ដោយសារក្មួយៗជាធនធានមនុស្ស ដ៏សំខាន់សម្រាប់សហព័ន្ធ ក្នុងការអភិឌ្ឍនវិស័យកីឡា ហាប់គីដូឲ្យមានភាពល្បីល្បាញបានល្អប្រសើរ ។

ប្រធានទីស្តីសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបន្តថា សហព័ន្ធខ្មែរកីឡាហាប់គីដូ បានសហការជាមួយសាលាស្មាត ស្តាតអន្តរជាតិជាមួយគ្នា បង្កើតក្លិបកីឡាហាប់គីដូសាលាស្មាតស្តាតអន្តរជាតិ។ យោងតាមផែនការមេរបស់ឧញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូ ដើម្បីជំរុញ និងអភិឌ្ឍនកីឡាហាប់គីដូ តាមសាលារដ្ឋ និងសាលាឯកជន នានាទូទាំងប្រទេសកម្ពុជា ក្នុងការបង្កើតធនធានមនុស្សឆ្នើម លើប្រភេទកីឡាហាប់គីដូ សម្រាប់ចូលរួមព្រឹត្តិការនានា លើកឆាតអន្តរជាតិដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ។

សកម្មភាពទំាងនេះ គឺជាទិសដៅរបស់សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍន៍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត និងជំរុញឲ្យវគ្គបណ្តុះបណ្តាលកីឡាករ-កីឡាការិនីវ័យក្មេងផ្នែកកីឡាហាប់គី ដូឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាព ឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។

Most Popular

To Top